ពលរដ្ឋរាប់សិបពាន់នាក់ដង្ហែរក្បួនបាតុកម្ម នៅទីក្រុងវ៉ាស៊ីនតោន​គាំទ្រលោកត្រាំ ឲ្យកាន់តំណែង​៤ឆ្នាំទៀត(មានវីដេអូ​)

ចែករំលែក៖

ពលរដ្ឋអាមេរិករាប់សិបពាន់នាក់ ពាក់អាវក្រហម ​ស និងខៀវបានជួបជុំគ្នា​ ដង្ហែរក្បួនគាំទ្រ លោកត្រាំ​ នៅថ្ងៃទី​១៤ខែវិច្ឆិកា(ម៉ោងនៅអាមេរិក) គាំទ្រលោកត្រាំ បន្តកាន់តំណែងដឹកនាំអាមេរិក ថែមមួយអាណត្តិទៀត។
សារព័ត៌មានUSA Today បានផ្សាយថា​ក្រុមបាតុករ ដង្ហែរក្បួន ប្រឆាំងលទ្ធផលបោះឆ្នោត ដោយចោទប្រកាន់ថាមានការបន្លំសន្លឹកឆ្នោត​ ក្នុងការបោះឆ្នោតថ្ងៃទី​៣ខែវិច្ឆិកា​។ បាតុកម្មអូសបន្លាយដល់ពេលយប់ ហើយបង្កឲ្យមានការប៉ះទង្គិចគ្នា​ ជាមួយកម្លាំងសន្តិសុខផងដែរ​។
យ៉ាងហោចណាស់ក៏មានមនុស្ស ១០ នាក់ត្រូវបានចាប់ខ្លួននៅថ្ងៃទី​១៤ខែវិច្ឆិកា ដោយសារតែបានបំពានច្បាប់ បង្កអសន្តិសុខក្នុងសង្គម​។
លោកត្រាំ ក៏បានលើកដៃ ស្វាគមន៍ក្រុមបាតុករ ដែលមានឈ្មោះថា”Million MAGA March” (ដង្ហែក្បួនរាប់លាននាក់ ដើម្បីនាំអាមេរិក​មកកាន់ភាពអស្ចារ្យវិញ)។ ក្រៅពីនេះនៅមានក្បួនដង្ហែរដែលមានឈ្មោះថា Stop the Steal (ឈប់លួលការបោះឆ្នោត) ឬ March for Trump (ដង្ហែរក្បួនដើម្បីលោកត្រាំ)ដែលបានចាប់ផ្តើមឡើងពីតំបន់Freedom Plaza។ នៅទីនោះ​ក្រុមបាតុករបានស្រែកពាក្យ​ថា «បន្ថែម៤ឆ្នាំទៀត» សម្រាប់ការដឹកនាំអាមេរិក​ដល់លោកត្រាំ។
មកទល់ពេលនេះលោកត្រាំ មិនទាន់ទទួលស្គាល់​លទ្ធផលបោះឆ្នោតនៅអាមេរិកនៅឡើយទេ​ បើទោះបីសារព័ត៌មានធំៗនៅអាមេរិកបានផ្សាយពីជ័យជម្នះរបស់លោកបៃឌិនក្នុងការបោះឆ្នោតក្តី។ មកទល់ពេលនេះ លោកបៃឌិនទទួលបានការគាំទ្រ មានកៅអីតំណាងដល់ទៅ​៣០៦ ចំណែកលោកត្រាំវិញបានតែ ២៣២​ប៉ុណ្ណោះ។ រដ្ឋសំខាន់ៗដែលលោកត្រាំឈ្នះកាលពីឆ្នាំ​២០១៦ ដូចជាង Arizona, Wisconsin, Michigan, Georgia និង Pennsylvania បានទៅលើលោកបៃឌិនទាំងអស់៕

https://youtu.be/estqdM_D-hg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print