ពលរដ្ឋអាមេរិករាប់សិបពាន់នាក់ ពាក់អាវក្រហម ស និងខៀវបានជួបជុំគ្នា ដង្ហែរក្បួនគាំទ្រ លោកត្រាំ នៅថ្ងៃទី១៤ខែវិច្ឆិកា(ម៉ោងនៅអាមេរិក) គាំទ្រលោកត្រាំ បន្តកាន់តំណែងដឹកនាំអាមេរិក ថែមមួយអាណត្តិទៀត។
សារព័ត៌មានUSA Today បានផ្សាយថាក្រុមបាតុករ ដង្ហែរក្បួន ប្រឆាំងលទ្ធផលបោះឆ្នោត ដោយចោទប្រកាន់ថាមានការបន្លំសន្លឹកឆ្នោត ក្នុងការបោះឆ្នោតថ្ងៃទី៣ខែវិច្ឆិកា។ បាតុកម្មអូសបន្លាយដល់ពេលយប់ ហើយបង្កឲ្យមានការប៉ះទង្គិចគ្នា ជាមួយកម្លាំងសន្តិសុខផងដែរ។
យ៉ាងហោចណាស់ក៏មានមនុស្ស ១០ នាក់ត្រូវបានចាប់ខ្លួននៅថ្ងៃទី១៤ខែវិច្ឆិកា ដោយសារតែបានបំពានច្បាប់ បង្កអសន្តិសុខក្នុងសង្គម។
លោកត្រាំ ក៏បានលើកដៃ ស្វាគមន៍ក្រុមបាតុករ ដែលមានឈ្មោះថា”Million MAGA March” (ដង្ហែក្បួនរាប់លាននាក់ ដើម្បីនាំអាមេរិកមកកាន់ភាពអស្ចារ្យវិញ)។ ក្រៅពីនេះនៅមានក្បួនដង្ហែរដែលមានឈ្មោះថា Stop the Steal (ឈប់លួលការបោះឆ្នោត) ឬ March for Trump (ដង្ហែរក្បួនដើម្បីលោកត្រាំ)ដែលបានចាប់ផ្តើមឡើងពីតំបន់Freedom Plaza។ នៅទីនោះក្រុមបាតុករបានស្រែកពាក្យថា «បន្ថែម៤ឆ្នាំទៀត» សម្រាប់ការដឹកនាំអាមេរិកដល់លោកត្រាំ។
មកទល់ពេលនេះលោកត្រាំ មិនទាន់ទទួលស្គាល់លទ្ធផលបោះឆ្នោតនៅអាមេរិកនៅឡើយទេ បើទោះបីសារព័ត៌មានធំៗនៅអាមេរិកបានផ្សាយពីជ័យជម្នះរបស់លោកបៃឌិនក្នុងការបោះឆ្នោតក្តី។ មកទល់ពេលនេះ លោកបៃឌិនទទួលបានការគាំទ្រ មានកៅអីតំណាងដល់ទៅ៣០៦ ចំណែកលោកត្រាំវិញបានតែ ២៣២ប៉ុណ្ណោះ។ រដ្ឋសំខាន់ៗដែលលោកត្រាំឈ្នះកាលពីឆ្នាំ២០១៦ ដូចជាង Arizona, Wisconsin, Michigan, Georgia និង Pennsylvania បានទៅលើលោកបៃឌិនទាំងអស់៕
https://youtu.be/estqdM_D-hg