ខ្សែប្រយុទ្ធ Ansu Fati របស់ក្រុមBarcelona ត្រូវបានបញ្ជូនចេញពីមន្ទីរពេទ្យកាលពីរសៀលថ្ងៃសៅរ៍បន្ទាប់ពីធ្វើការវះកាត់ដោយជោគជ័យកាលពី ថ្ងៃចន្ទដោយវេជ្ជបណ្ឌិត Ramon Cugat ។
កីឡាករវ័យក្មេងរបស់ក្រុម Barcelona រូបនេះបានរងរបួសជង្គង់ខាងឆ្វេងរបស់គាត់ពេលប្រកួតជាមួយក្រុម Real Betis កាលពីចុងសប្តាហ៍មុនហើយគាត់នឹងត្រូវអវត្តមានរយៈពេល៤ខែសម្រាប់ក្រុមBarcelona ។
ក្រុមវេជ្ជបណ្ឌិតបានពិចារណាថា ដោយសារតែស្ថានភាពនៃសន្លាក់ជង្គង់របស់កីឡាកររូបនេះមិនមានបញ្ហាធ្ងន់ធ្ងរដល់សរសៃធ្វើឲ្យក្រុមគ្រូពេទ្យបានវះកាត់ទទួលបានជោគជ័យនឹងជាសះស្បើយរយៈពេល៣-៤ខែទៀត។
ទន្ទឹមនឹងនេះដែរគ្រូបង្វឹកក្រុម Barcelona លោក Ronald Koeman បានបាត់បង់ខ្សែប្រយុទ្ធសំខាន់សម្រាប់ការប្រកួតរបស់គេនៅក្រុមBarcelona ខណៈដែល Fati អាចរកគ្រាប់បាល់បានចំនួន៥គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបាន៣លើកមកទល់ពេលនេះ។
ខ្សែប្រយុទ្ធ Ansu Fati បានបង្ហាញខ្លួនជាលើកដំបូងសម្រាប់ជម្រើសជាតិអេស្ប៉ាញក្រោមការដឹកនាំរបស់លោក Luis Enrique សម្រាប់ការប្រកួតអន្តរជាតិនាពេលបច្ចុប្បន្ន។ ទោះយ៉ាងណា Ansu Fati ត្រូវដកខ្លួនចេញក្រោយទទួលរងរបួសពេលប៉ះក្រុម Betis ក្នុងការប្រកួត La Ligaកន្លងទៅ ៕
ដោយ៖ភារៈ