ខេត្ដក្រចេះ ៖ លោកវរសេនីយ៍ឯក គុណ សុភ័ណ្ឌ ប្រធានការិយាល័យក្រោម ការបញ្ជាផ្ទាល់ពីលោក ហាក់ ហ៊ាន់ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ដ ក្រចេះបានដឹកនាំកម្លាំងឃាត់ខ្លួនស្ដ្រីជា ដែលមេកន្ទុយលេខនិងកូនកញ្ច្រែងចំនួន ៥នាក់ ។
នគរបាលដែលចុះធ្វើប្រតិបត្ដិការ បានឱ្យដឹងថា ការចុះបង្ក្រាបនេះធ្វើឡើង កាលពីវេលាម៉ោង៣និង៥០នាទីរសៀល ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៦ នៅចំណុច ភូមិសំបួរ និងភូមិវត្ដ ឃុំស្វាយជ្រះ ស្រុក ស្នួល ខេត្ដក្រចេះ។
ជនសង្ស័យដែលនគរបាលឃាត់ខ្លួន បានខាងលើទី១-ឈ្មោះ វ៉ាន់ សំអាត ភេទស្រី អាយុ៣៤ឆ្នាំ, ទី២-ឈ្មោះវង់ ដាវី ភេទស្រី អាយុ៣៣ឆ្នាំ, ទី៣-ឈ្មោះ សេង សោភ័ណ្ឌ ហៅស្រីពៅ អាយុ៣១ ឆ្នាំ, ទី៤-ឈ្មោះគឹប សុមារី ភេទស្រី អាយុ២៤ឆ្នាំ, និងទី៥-ឈ្មោះ ណែវ ម៉ារី ណា ភេទស្រី អាយុ១៤ឆ្នាំ ទាំង៥នាក់នេះ រស់នៅភូមិសំបួរមានជ័យ ឃុំស្វាយជ្រះ ស្រុកស្នួល (ជាកូនកញ្ច្រែង)។ រីឯមេ កន្ទុយលេខដ៏ធំឈ្មោះ ណែវ ប៊ុនណា ហៅតោ ភេទប្រុស អាយុ៤០ឆ្នាំ និង មានប្រពន្ធឈ្មោះ សឹង បូរ៉ា រស់នៅ ភូមិ-ឃុំកើតហេតុ។
លោកវរសេនីយ៍ឯក គុណ សុភ័ណ្ឌ នាយការិយាល័យនគរបាលព្រហ្មទណ្ឌ កម្រិតស្រាលបានឱ្យដឹងថា បច្ចុប្បន្ន នគរបាលជំនាញកំពុងសាកសួរចម្លើយ និងបំពេញសំណុំឯកសារដើម្បីបញ្ជូនបន្ដទៅសាលាដំបូងខេត្ដក្រចេះចាត់ការតាម នីតិវិធីបន្ដ ៕
ដោយ៖ ហេង នរិន្ទ្រ