សហរដ្ឋអាមេរិកៈ ប្រធានាធិបតីអមេរិកនិងបំពេញទស្សនកិច្ចទៅកាន់វៀតណាមនៅខែឧសភាតាមការប្រកាសរបស់អ្នកនាំពាក្យសេតវិមានបញ្ចាក់ថា ប្រធានាធិបតីអាមេរិកលោកបារ៉ាក់អូបាម៉ានឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសវៀតណាមនាខែ ឧសភាឆ្នាំ២០១៦ខាងមុខ។
ជាមួយនិងដំណើរទស្សនកិច្ចនោះប្រធានាធិបតីអូបាម៉ានិងក្លាយជាមេដឹកនាំអាមេរិកទី៣ទស្សនកិច្ចទៅកាន់វៀតណាមចាប់តាំងពីសង្គ្រាមអាមេរិកវៀតណាមបានបញ្ចប់។ កន្លងមក លោកប៊ីលគ្លីនតុនបានទស្សនកិច្ចទៅកាន់វៀតណាមនៅឆ្នាំ២០០០ក្រោយមក លោកGeorge W Bush បានទស្សនកិច្ចនៅឆ្នាំ២០០៦។
ការប្រកាសពីដំណើរទស្សនកចិ្ចទៅកាន់វៀតណាមក្រោយពេលដែលលោកអូបាម៉ាជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីវៀតណាមលោកNguyen Tan Dung បន្ទាប់ពីកិច្ចប្រជុំកំពូលអាមេរិកអាស៊ានធ្វើឡើងនៅរដ្ឋកាលីហ្វ័រនីញ៉ា។
សារព័ត៌មានវ៉ាស៊ីនតោនប៉ុស្ត៍បានផ្សាយថា រដ្ឋាភិបាលលោកអូបាម៉ា ខិតខំជម្រុញឲ្យមានទំនាក់ទំនងល្អប្រសើរជាមួយវៀតណាក្នុងពេលដែលភាពតានតឹងនៅសមុទ្រចិនភាគខាងត្បូងកាន់តែខ្លាំងឡើង។
កាលពីព្រឹកថ្ងៃទី១៦ខែកុម្ភៈប្រធានាធិបតីអូបាម៉ាបានទទួលស្វាគមន៍មេដឹកនាំនៅតំបន់អាស៊ានហើយបានពិភាក្សាផ្តោតទៅលើបញ្ហាសេដ្ឋកិច្ច ពាណិជ្ជកម្ម៕
ដោយ៖ សុខ ខេមរា