ភ្នំពេញ ៖ នៅវេលាម៉ោង ១១ និង០៥នាទីយប់ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ ទីតាំងផឹកសុីបង្កសំឡេងរំខាន៤កន្លែងផ្សេងគ្នា នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ សង្កាត់អូរបែកក្អម សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ និងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ត្រូវបានសមត្ថកិច្ចចុះដល់ទីតាំងដេីម្បីធ្វេីការណែនាំអប់រំ និងបញ្ឈប់សកម្មភាពរំខាននេះភ្លាមៗផងដែរ បន្ទាប់ពីទទួលបានខំមិនពីប្រជាពលរដ្ឋតាមរយ:ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។
នេះបើយោងតាមការបញ្ជាក់ពី ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ៕ដោយ៖ ស សម