មេធាវីអាមេរិកជាង​១ពាន់នាក់ចុះហត្ថលេខាថ្កោលទោសលោកត្រាំ​ដែលប្រកាសថាមានការបន្លំក្នុងការបោះឆ្នោត

ចែករំលែក៖

មេធាវីអាមេរិក​ជាង​១ពាន់នាក់បានចុះហត្ថលេខាលើលិខិតថ្កោលទោសលោកត្រាំ​ដែលប្រកាសថា ការបោះឆ្នោត​មានបន្លំសន្លឹកឆ្នោត ដែលជាការប្រកាសគ្មានភស្តុតាង​ធ្វើឲ្យស្ថានភាពកាន់តែអាក្រក់​។ ក្រៅពីមេធាវី នៅមាន ចៅក្រម រដ្ឋអាជ្ញា​ សាស្ត្រាចារ្យ ច្បាប់…។
នៅក្នុងសេចក្តីប្រកាសរបស់ក្រុមមេធាវីបានបញ្ជាក់ថា​ ការបោះឆ្នោតធ្វើឡើងដោយស្របច្បាប់ ហើយរាល់ការចោទប្រកាន់គឺត្រូវតែពឹងផ្អែកទៅលើប្រព័ន្ធច្បាប់ មានភស្តុតាង​ច្បាស់លាស់។ នៅក្នុងលិខិតក៏បានអំពាវនាវដល់មន្ត្រីរបស់លោកត្រាំឈប់លើកឡើងគ្មានភស្តុតាងពាក់ព័ន្ធនឹងការបោះឆ្នោត។
​ជាមួយគ្នានោះ​​ក្រុមមេធាវីក៏បានអំពាវនាវដល់បណ្តាមេធាវីរបស់លោកត្រាំ​ត្រូវបញ្ឈប់រាល់សកម្មភាព បង្កការយល់ច្រឡំដល់តុលាការទៀត​។ ការចោទប្រកាន់មិនមានភស្តុតា​ង​ ជាហេតុធ្វើឲ្យស្ថានភាព​នៅអាមេរិក កាន់តែ​អាក្រក់ អាមេរិកនឹងកាន់តែបាត់បង់ប្រជាប្រិយភាពនៅលើឆាកអន្តរជាតិ​។
លោក Richard Painter អតីតមេធាវី ប្រចាំនៅសេតវិមានក្រោមរដ្ឋកាលដឹកនាំរបស់អតិីតប្រធានាធិបតិGeorge W. Bush បានឲ្យដឹងថា ការដែលលោកត្រាំ​លើកឡើងថា​ការបោះឆ្នោតមានបន្លំ​ នឹងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ទឹកដីអាមេរិក​។
ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា បើបិតាប្រជាធិបតេយ្យមានការបន្លំ​ក្នុងពេលបោះឆ្នោតនោះ តើប្រព័ន្ធបោះឆ្នោតដោយប្រជាធិបតេយ្យនៅប្រទេសផ្សេងទៀតលើពិភពលោកមានសុក្រិតភាពដែរឬទេ? ការចោទប្រកាន់ពីសំណាក់ប្រធានាធិបតីត្រាំ​ គឺផ្ទុយពីគោលនយោបាយរបស់លោក «ធ្វើឲ្យអាមេរិកខ្លាំង​» តែសកម្មភាពបែរជាធ្វើឲ្យអាមេរិកចុះខ្យោយទៅវិញ៕

ដោយ៖ធីរីណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print