​សងសឹក​គំនុំ​ចាស់​សិស្ស​វិទ្យាល័យ​ម្នាក់​ចាក់​សិស្ស​ដូច​គ្នា​ស្លាប់

ចែករំលែក៖

​ខេត្ដព្រៃវែង​៖​ ករណី​ឃាតកម្ម​ដ៏​ សាហាវ​មួយ​បាន​កើតឡើង​ដោយ​សិស្ស​ ថ្នាក់​ទី​១១​នៃ​វិទ្យាល័យ​ព្រៃ​ពោន​ម្នាក់​ បាន​យក​ចំពុះទុង​កាំភ្លើង​ចាក់​យុវ​សិស្ស​ ម្នាក់​ទៀត​បណ្ដាល​ឱ្យ​បាត់បង់​ជីវិត​ក្រោយ​ ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​ ។​

​ឃាតកម្ម​ដ៏​សាហាវ​នេះ​បាន​កើត​ ឡើង​កាលពី​វេលា​ម៉ោង​៩​និង​៥៥​នាទី​ព្រឹក​ ថ្ងៃ​ទី​១៥​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ នៅ​ត្រង់​ ចំណុច​ខាងកើត​វិទ្យាល័យ​ព្រៃ​ពោន​ ស្ថិត​ ក្នុងភូមិ​ព្រៃ​ពោន​ ឃុំ​ព្រៃ​ពោន​ ស្រុក​ កំពង់ត្របែក​ ខេត្ដព្រៃវែង​ ។​

​ប្រភព​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា​ ជន​ ដៃដល់​ឈ្មោះ​លី​ សុធី​រៈ​ ភេទ​ប្រុស​ អាយុ​ ១៧​ឆ្នាំ​ ជា​សិស្ស​រៀន​នៅ​វិទ្យាល័យ​ព្រៃ​ ពោន​ ថ្នាក់​ទី​១១D​ រស់នៅ​ភូមិ​ឃុំ​ខាង​ លើ​។​ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ​ជុំ​ រី​ឆាត​ អាយុ​១៩​ឆ្នាំ​ ជា​សិស្ស​នៃ​វិទ្យាល័យ​ព្រៃ​ ពោន​ដូច​គ្នា​ រស់នៅ​ភូមិ​រលួស​ ឃុំ​ចាម​ ស្រុក​កំពង់ត្របែក​ ខេត្ដព្រៃវែង​ ។​

​ប្រភព​ដដែល​បាន​បន្ដ​ឱ្យ​ដឹង​ថា​ កន្លង​ មក​យុវជន​ទាំង​ពីរ​នាក់​នេះ​ធ្លាប់​មាន​ ទំនាស់​ពាក្យ​សម្ដី​នឹង​គ្នា​បន្ដិចបន្ដួច​ដែរ​ ហើយ​ក៏​កើត​មាន​គំនុំ​។​ លុះដល់​ថ្ងៃ​ទី​១៥​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ នៅ​ពេល​ចេញលេង​ ជុំ​ រី​ឆាត​ បាន​ដើរ​ចេញ​មក​ក្រៅរបង​ សាលា​។​ ពេល​នោះ​ លី​ សុធី​រៈ​ ឃើញ​ ឱកាសល្អ​ក៏​បាន​ដក​ចំពុះទុង​កាំភ្លើង​ចេញ​ ពី​កា​តាប​ចាក់​ទៅ​លើ​ឈ្មោះ​ ជុំ​ រី​ឆាត​ បណ្ដាល​ឱ្យ​រង​របួសធ្ងន់​រហូត​ដល់​ស្លាប់​ រួច​គេចខ្លួន​បាត់​តែ​ម្ដង​ ។​

​បច្ចុប្បន្ន​ជន​ដៃដល់​សមត្ថកិច្ច​កំពុង​ តាម​ស្វែងរក​ចាប់ខ្លួន​ដើម្បី​កសាង​សំណុំ​ រឿង​តាម​នីតិវិធី​។​ ចំណែក​សព​ក្រោយ​ ពេល​ពិនិត្យ​ និង​ធ្វើ​កោសល្យវិច័យ​ រួច​ បាន​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ ប្រពៃណី​ ៕

M15-02-16-36-700x400

M15-02-16-36-700x401

M15-02-16-36-700x402

...

ដោយ៖ ​សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print