សាក្សីបានលើកឡើងកាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៦ថា អ្នកកាសែតសញ្ជាតិអាមេរិក៤នាក់ត្រូវប៉ូលិសប្រទេសបារ៉ែន(Bahrain)ចាប់ឃុំខ្លួន ទាក់ទងការផ្សព្វផ្សាយព័ត៌មានជុំវិញខួបអនុស្សាវរីយ៍ថ្ងៃក្រោកបដិវត្តន៍ក្នុងឆ្នាំ២០១១ ។
ប៉ូលិសប្រទេសបារ៉ែនបានប្រកាសថា ជនជាតិអាមេរិកដែលត្រូវឃុំខ្លួនទាំង៤នាក់នេះ ដោយសារតែពួកគេបានផ្តល់ព័ត៌មានមិនពិត ។ ពួកគេផ្តល់ព័ត៌មានប៉ូលិសថា អ្នកទេសចរណ៍ ។ ក្នុងចំណោមពួកគេម្នាក់បានចូលរួមសកម្មភាពវាយប្រហារមកលើកងសន្តិសុខបារ៉ែន ។
ស្ថានទូតអាមេរិកប្រចាំនៅទីក្រុង Manama បានអះអាងថា បានដឹងពីដំណើររឿងចាប់ខ្លួន និងឃុំខ្លួនជនទាំង៤នាក់ខាងលើនេះដែរ ប៉ុន្តែបានបដិសេធន៍ផ្តល់ព័ត៌មានលម្អិត ។ ប៉ូលិសបារ៉ែនបញ្ជាក់ អ្នកកាសែតសញ្ជាតិអាមេរិក៤នាក់ ក្នុងនោះស្រីម្នាក់ ។
ក្រសួងមហាផ្ទៃបារ៉ែនបានចេញសេចក្តីថ្លែងការណ៍ថា អ្នកកាសែតម្នាក់ ក្នុងចំណោម៤នាក់ត្រូវចាប់ខ្លួន ដោយសារតែបានពាក់ម៉ាស់ បិទមុខចូលរួមធ្វើសកម្មភាពវាយប្រហារមកលើកងកម្លាំងសន្តិសុខ រួមជាមួយក្រុមបាតុករផងដែរនៅក្នុងទីក្រុង Sitra ។ ប្រភពបន្តថា ពួកគេបានប្រើទិដ្ឋាការចូលទឹកដីបារ៉ែនក្នុងនាមជាអ្នកទេសចរណ៍ប៉ុណ្ណោះ ៕
ប្រែសម្រួល៖ ថាច់ យ៉ាត