​ហាង​ខារ៉ាអូខេ​អត់​ច្បាប់​ទទួល​បាន​អតិថិជន​ជា​សិស្សសាលា​ជា​ច្រើន​

ចែករំលែក៖

​ខេត្ដបាត់ដំបង​៖​ ទីតាំង​ខារ៉ាអូខេ​មួយ​ កន្លែង​ស្ថិត​ក្នុងភូមិ​ព្រែក​ព្រះស្ដេច​ ក្រុង​ បាត់ដំបង​បាន​និង​កំពុង​ពង្វក់ស្មារតី​ សិស្សានុសិស្ស​និង​យុវវ័យ​ស្រី​ប្រុស​ជា​ ច្រើន​នាក់​ឱ្យ​ភ្លេច​ការ​សិក្សា​ភ្លេច​ទាំង​ ចូល​សាលារៀន​ដោយ​នាំ​គ្នា​ទៅ​ប្រមូលផ្ដុំ​ច្រៀង​រាំ​សប្បាយ​ទៅ​វិញ​ទាំង​ព្រឹក​ក៏​ មាន​ ។​

​បើ​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​បានឱ្យ​ដឹង​ថា​ ផ្ទះ​បើក​អាជីវកម្ម​ខារ៉ាអូខេ​មួយ​ នោះ​គឺ​គ្មាន​ច្បាប់​ដែល​ចេញ​ដោយ​អាជ្ញា​ ធរ​នោះ​ទេ​និង​មាន​ទីតាំង​ជាប់​របង​សាលា​ បឋម​សិក្សា​ព្រែក​ព្រះស្ដេច​តែ​ម្ដង​ ។​ គេ​កត់សម្គាល់​ឃើញ​ថា​ ជា​រៀង​រាល់​ ថ្ងៃ​មាន​សិស្ស​ឯកសណ្ឋាន​ក៏​ដូច​ជា​យុវ​ វ័យ​ជា​ច្រើន​នាក់​បាន​នាំ​គ្នា​ពពាក់ពពូន​ ប្រមូលផ្ដុំ​ចូល​ច្រៀង​សប្បាយ​ថែម​ទាំង​ ជះ​សំឡេង​មក​ខាងក្រៅ​ប៉ះពាល់​ដល់​ការ​សិក្សា​របស់​សិស្ស​និង​អ្នក​រស់នៅ​ក្បែរ​ ខាង​ទៀត​ផង​ ។​

​ឆ្លើយ​តប​ទៅ​កាន់​ប្រជាពលរដ្ឋ​ម្ចាស់​ទីតាំង​ខារ៉ាអូខេ​ខាងលើ​លោក​ សៀង​ ឯម​ វ៉ូ​ន​ស្ហី​អភិបាលក្រុង​បាត់ដំបង​បានឱ្យ​ដឹង​ថា​ រឿង​នេះ​លោក​មិន​បានដឹង​ទេ​ សួរ​ទៅ​ ខាង​លោក​ចៅសង្កាត់​ទៅ​ទើប​ដឹង​ច្បាស់​។​ ចំណែក​លោក​ តោ​ ហុ​ន​ ចៅសង្កាត់​ ព្រែក​ព្រះស្ដេច​ក៏​បានឱ្យ​ដឹង​ដែរ​ថា​ ផ្ទះ​ អាជីវកម្ម​ខារ៉ាអូខេ​ខាងលើ​មិន​មានច្បាប់​ ទម្លាប់​ទេ​ ព្រោះ​បើសិនជា​មានច្បាប់​ ទម្លាប់​ត្រឹមត្រូវ​គឺ​ត្រូវ​ឆ្លងកាត់​លោក​ ហើយ​។​ លោក​បន្ថែម​ថា​ លោក​នឹង​ ប្រមូល​ធ្វើ​ឯកសារ​ជូន​ទៅ​ថ្នាក់លើ​ដើម្បី​ចាត់វិធានការ​នៅ​ពេល​ឆាប់ៗ​នេះ​ ។​

​អាណាព្យាបាល​សិស្ស​ក៏​ដូច​ជា​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​ហាង​ខារ៉ាអូខេ​នេះ​រំពឹង​ ថា​ អាជ្ញាធរ​នឹង​ពិនិត្យ​មើល​ហាង​ខា​រ៉ា​ អូ​ខេ​នេះ​ឡើង​វិញ​។​ បើ​ទោះជា​មានច្បាប់​ ឬ​គ្មាន​ច្បាប់​ក៏​គ្មាន​ពិនិត្យ​មើល​ទីតាំង​ដែល​ នៅ​ក្បែរ​សាលារៀន​នោះ​ផង​ ៕

swe

...

ដោយ៖ ​ហេង​ ន​រិ​ន្ទ្រ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print