​នគរបាល​ចរាច​ខេត្ដ​ប៉ៃលិន​បណ្ដែតបណ្ដោយ​ឱ្យ​រថយន្ដ​ចង្កូត​ស្ដាំ​ថៃ​ដឹក​សំពីងសំពោង​បើក​ឆ្លងកាត់​រៀងរាល់ថ្ងៃ​

ចែករំលែក៖

​ខេត្ដ​ប៉ៃលិន​៖​ ប្រជាពលរដ្ឋ​រស់នៅ​ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥៧​បាន​ សម្ដែង​ក្ដី​ព្រួយបារម្ភ​ចំពោះ​សុវត្ថិភាព​ ខណៈ​ឃើញ​រថយន្ដ​ចង្កូត​ស្ដាំ​របស់​ឈ្មួញ​ ថៃ​ដែល​បើកបរ​ចូល​មក​បេះ​ផ្លែ​តា​ង៉ែ​ន​ បាន​ដឹក​កម្មករ​រួម​ទាំង​អីវ៉ាន់​សំពីងសំពោង​ ពុំ​ឃើញ​មាន​សមត្ថកិច្ច​ផាកពិន័យ​ឱ្យ​តឹង​ រឹង​ឡើយ​ ពោល​គឺ​គ្រាន់តែ​ផាក​យក​លុយ​ ហើយ​អនុញ្ញាត​ឱ្យ​បន្ដដំណើរ​យ៉ាង​រលូន​។​

​បើ​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​បាន​ លើក​ឡើង​ថា​ នគរបាល​ចរាចរ​មិន​ គួរ​មើល​រំលង​ចំពោះ​រថយន្ដ​ថៃ​ដែល​ច្នៃ​ ធ្វើ​ទ្រុង​ខ្ពស់ត្រដែត​ដឹក​មនុស្ស​រាប់​សិប​ នាក់​និង​សម្ភារ​ដូច​ជា​ទ​ម្ព​ក់​បេះ​ផ្លែ​តា​ង៉ែ​ន​ និង​កន្ដ្រក​ផ្សេងៗ​នៅ​លើ​រថយន្ដ​យ៉ាង​ សំពីងសំពោង​បែប​នេះ​ទេ​។​ ព្រោះថា​ បើ​ សិន​ជា​រថយន្ដ​នោះ​បែក​កង់​ប្រាកដជា​បុក​ ឬ​ប៉ះ​ជាមួយ​រថយន្ដ​ផ្សេង​ទៀត​បង្ក​ឱ្យ​អ្នក​នៅ​លើដំបូល​រងគ្រោះថ្នាក់​ជា​មិន​ខាន​។​

​ពលរដ្ឋ​បញ្ជាក់​ទៀត​ថា​ ករណី​មួយ​ នេះ​ក៏​ធ្លាប់​ឃើញ​ខាង​នគរបាល​ចរាចរ​ ជើង​គោក​ខេត្ដ​ប៉ៃលិន​ឃាត់​រថយន្ដ​ទាំង​ នោះ​ទុក​ដែរ​នៅ​ពេល​បើកបរ​ដឹក​មនុស្ស​លើដំបូល​ច្រើន​។​ ប៉ុន្ដែ​ក្រោយ​ពី​ម្ចាស់​រថ​ យន្ដ​ឱ្យ​លុយ​រួច​ហើយ​នគរបាល​ក៏​បើក​ឱ្យធ្វើ​ដំណើរ​ចូល​យ៉ាង​រំភើយ​ទៅ​វិញ​។​

​លោក​វរសេនីយ៍ត្រី​ ប្រាក់​ វិ​គុណ​ នាយ​ផ្នែក​ចរាចរ​ជើង​គោក​ខេត្ដ​បាន​ ឱ្យ​ដឹង​ថា​ ខាង​លោក​ធ្លាប់​អប់រំ​ណែនាំ​ដល់​ ម្ចាស់​រថយន្ដ​ទាំងនោះ​ជា​ញឹកញាប់​ដែរ​ ដើម្បី​កុំឱ្យ​ដឹក​មនុស្ស​លើដំបូល​រថយន្ដ​ ហើយ​ថែម​ទាំង​ផាកពិន័យ​ថែម​ទៀត​ផង​ លុះ​ក្រោយមក​ក៏​ឃើញ​ដឹក​ដូច​ពី​មុន​ ដដែល​។​

​លោក​ថា​ ជា​រៀងរាល់ថ្ងៃ​បើ​លោក​ ឃើញ​បែប​ដូច្នោះ​ទៀត​លោក​នឹង​ឱ្យ​ សមត្ថកិច្ច​ហៅ​ម្ចាស់​ឬ​ថៅកែ​រថយន្ដ​ទាំង​ នោះ​ធ្វើ​កិច្ចសន្យា​ឱ្យ​រាងចាល​ជាក់​ជា​មិន​ខាន​ ៕​

swe (1)

...

ដោយ៖ ហេង​ ន​រិ​ន្ទ្រ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print