គយ​ចល័ត​ឃាត់​រថយន្ដ​ធុន​យក្ស​មួយ​គ្រឿង​ដឹក​កាក​សំណល់​ទៅ​ភ្នំពេញ

ចែករំលែក៖

​ខេត្ដបន្ទាយមានជ័យ​៖​ រថយន្ដ​ហ៊ី​ណូ​ ធុន​ធំ​មួយ​គ្រឿង​ផ្ទុក​ទៅ​ដោយ​កាក​សំណល់​ពី​រោងចក្រ​ឧស្សាហកម្ម​ក្នុង​តំបន់​សេដ្ឋ​ កិច្ច​ពិសេស​ក្រុង​ប៉ោយ​ប៉ែ​ត​ ត្រូវ​បាន​ គយ​ចល័ត​ប្រចាំ​ខេត្ដបន្ទាយមានជ័យ​ ឃាត់​កាលពី​ព្រឹក​ថ្ងៃ​ទី​១៥​ កុម្ភៈ​ ឆ្នាំ​២០១៦​ លើ​កំណាត់​ផ្លូវជាតិ​លេខ​៥​ នៅ​ចំណុច​ ផ្លូវ​ចុះ​ភូមិ​គាប​ សង្កាត់​ទឹកថ្លា​ ក្រុង​សិរី​ សោភ័ណ​ ។​

​លោក​ រក្សា​ សេរី​ ប្រធាន​ក្រុមការងារ​ គយ​និង​រដ្ឋាករ​នៃ​អគ្គនាយក​ដ្ឋា​គយ​ប្រចាំ​ខេត្ដបន្ទាយមានជ័យ​បានឱ្យ​ដឹង​ថា​ កម្លាំង​ របស់​លោក​បាន​ឃាត់​រថយន្ដ​ហ៊ី​ណូ​មួយ​ គ្រឿង​ ក្បាល​ពណ៌​បៃតង​ស​ ទ្រុង​ពណ៌​ ផ្ទៃមេឃ​ ពាក់​ស្លាក​លេខ​ក្រុងព្រះសីហនុ​ 3A-1728​ ដែល​សង្ស័យ​ថា​ផ្ទុក​កាក​សំណល់​ យក​មក​ត្រួតពិនិត្យ​ ដោយ​មានការ​ សហការ​ចូលរួម​ត្រួតពិនិត្យ​ពី​មន្ដ្រី​នៃ​ មន្ទីរ​បរិស្ថាន​ខេត្ដបន្ទាយមានជ័យ​ ។​

​លោក​បន្ដ​ថា​ តាម​ការ​ត្រួតពិនិត្យ​ និង​សាកសួរ​ទៅ​លើ​តៃកុង​កាក​សំណល់​ ទាំង​អស់នោះ​គឺ​បាន​យក​ចេញពី​ក្រុមហ៊ុន​ឧស្សាហកម្ម​អេស​ស៊ី​វ៉ា​ដូ​ខឹ​ន​ផូ​ណិ​ន​ ដែល​ មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ ពិសេស​ក្នុង​សង្កាត់​ផ្សារ​កណ្ដាល​ក្រុង​ ប៉ោយ​ប៉ែ​ត​ ។​ ពាក់ព័ន្ធ​នឹង​កាក​សំណល់​ ខាងលើ​មន្ដ្រី​បរិស្ថាន​ដែល​បាន​ចុះ​ត្រួត​ ពិនិត្យ​បាន​អះអាង​ថា​ ជា​កាក​សំណល់​ ប្រភេទ​អាលុយមីញ៉ូម​ដែល​មិន​បង្ក​គ្រោះថ្នាក់​នោះ​ទេ​ ។​

​ក្រោយ​ការ​ត្រួតពិនិត្យ​ក្រុម​គយ​ចល័ត​របស់​ក្រសួង​ដឹកនាំ​ដោយ​លោក​ រក្សា​ សេរី​ បាន​ចុះ​ត្រួតពិនិត្យ​ដល់ទី​តាំង​ក្រុម​ ហ៊ុន​ ។​ ក្នុង​ការ​ចុះ​ត្រួតពិនិត្យ​នេះ​បើ​តាម​ ការ​អះអាង​របស់​លោក​ ឆាយ​ ធា​ ប្រធាន​ រដ្ឋបាល​នៃ​ក្រុមហ៊ុន​ខាងលើ​បានឱ្យ​ដឹង​ ថា​ កាក​សំណល់​ទាំងនោះ​ពិតជា​ចេញពី​ ក្រុមហ៊ុន​ដែល​មាន​ក្រុមហ៊ុន​មួយទៀត​ ជា​អ្នករ៉ាប់រង​ទទួលយក​កាក​សំណល់​នេះ​ នាំ​ទៅ​រាជធានី​ភ្នំពេញ​ ។​

​ចំពោះ​ការ​ឃាត់​រថយន្ដ​ដឹក​កាក​ សំណល់​ខាងលើ​បច្ចុប្បន្ន​រថយន្ដ​នេះ​កំពុង​តែ​រក្សា​ទុក​នៅ​ទីតាំង​គយ​ចល័ត​ខេត្ដ​ បន្ទាយ​មាន​ជ័យ​ដើម្បី​ត្រួតពិនិត្យ​លើ​ឯកសារ​ដើម្បី​ចាត់ការ​បន្ដ​ទៀត​ ៕​

sewe (1)

ដោយ៖ ហេង​ ន​រិ​ន្ទ្រ​

...

– See more at: http://beta.nokorwatnews.com/?p=78627#sthash.gp4rIcNU.dpuf

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print