ខេត្តបាត់ដំបង៖ លោក ឡុង ផលគុណ ប្រធាន មន្ទីរធនធានទឹក និងឧតុនិយម ខេត្តបាត់ដំបងបានប្រាប់ឱ្យដឹងនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ថា៖ ករណីភ្លឺ ប្រឡាយ មេបេតុង នៃ ប្រព័ន្ធកង្ហត ក្នុងខេត្តបាត់ដំបង ដែលបាក់ដាច់ ដោយសារ ទឹកជំនន់កាល ពីក្នុងខែតុលាចំនួន ប្រមាណឭ៩០កន្លែង ភាគច្រើនកើតមាន នៅតាមចំណុច ដែលគេជីកចោះ ( ជញ្ជាំង ប្រឡាយបេតុង ) ដោយអនាធិបតេយ្យ ខុស បច្ចេកទេសកាលពីពេល កន្លងទៅ។
លោក ឡុង គុណផល បន្តទៀតថា ៖ ជញ្ជាំងប្រឡាយបេតុងនៃប្រព័ន្ធ កង្ហតត្រូវបានជីកចោះយ៉ាងអនាធិបតេយ្យខុសបច្ចេកទេសរាប់សិបកន្លែង ដោយ ម្ចាស់ដីស្រែធំ ៗនៅតាមសងខាងប្រឡាយកាលពេលកន្លងទៅហើយត្រូវបានធ្វើ ការលប់វិញ បន្ទាប់ពីរដ្ឋបាលខេត្តដាក់ចេញវិធានការរដ្ឋបាលតឹងរឹងរួចមក តែនូវ រាល់ការលប់វិញនោះមិនបានកិនបង្ហាប់ដោយគ្រឿងចក្រទេ គឺគេជាន់ដោយជើងជា មូលេហតុនាំឱ្យទឹកជំនន់ហូរខ្លាំងច្រោះបាក់ដាច់ជាច្រើនកន្លែង។
គិតមកដល់ត្រឹមថ្ងៃទី១៤ ខែវិច្ឆិកា ក្រុមការងារធ្វើការជួសជុលបឋម ជាបន្ទាន់ តាមគោលការណែនាំរបស់លោកលឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយមដើម្បីទប់ទឹកទុកបានទាន់ពេលវេលា។ចំពោះទំនប់អាងទឹកនិងភ្លឺប្រឡាយមេនាំទឹក សម្រេចបានលទ្ធផលប្រមាណជា ៣០ ភាគរយភ្លឺទំនប់ប្រឡាយនិងអាងទឹក ដែលបានខូចដោយសារទឹកជំនន់នោះ ហើយ។ នេះការបញ្ជាក់ពី លោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង។
ភ្លឺប្រឡាយមេដែលរងផលប៉ះ ពាល់១២៥.៦៨០ម៉ែត្រ ប្រឡាយរងប្រវែង៨៨.០០០ម៉ែត្រប្រឡាយស្រោចស្រព ៧៨.០០០ម៉ែត្រ សំណង់សិល្បៈកា ៨កន្លែង។កន្លែងសំខាន់ៗត្រូវវេចខ្ចប់ទឹកបាន ធ្វើរួចជាបណ្តោះអាសន្នហើយនិងកំពុងធ្វើបន្ត ។ តែកន្លែងដែលមិនទាន់ធ្វើបាន ដោយសារគ្មានផ្លូវចូល នៅមានទឹកលិចនិងពិសេស ជាងនេះទៀតនោះ មិនមាន ថវិកាគ្រប់គ្រាន់សម្រាប់ធ្វើនៅចំពោះមុខនេះ ដើម្បីអនុវត្តឱ្យបានតាមបទបញ្ជា លោក រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម៕
ដោយ៖ សិលា