សម័យនេះហើយនៅមានអ៊ីចឹងទៀត!មន្ត្រីនគរបាលភ្ជង់នារីម្នាក់ឲ្យដោះសម្លៀកបំពាក់ រួចក៏បំពានផ្លូវភេទបានសម្រេច

ចែករំលែក៖

ភ្នំពេញ៖ ពិតជាមិនធម្មតាមែនសម័យនេះហើយនៅមានអ៊ីចឹងទៀត ដោយជនសង្ស័យម្នាក់ជាមន្ត្រីនគរបាលត្រូវបានសមត្ថកិច្ចប៉ុស្តិ៍គោករកាដេញតាមឃាត់ខ្លួនក្រោយពីជនសង្ស័យរូបនេះបានធ្វើសកម្មភាពដកកាំភ្លើងខ្លីភ្ជង់ស្ត្រីម្នាក់កំពុងឈរចាំប្ដីក្បែរម៉ូតូឲ្យដោះសម្លៀកបំពាក់ រួចចាប់នាងរំលោភរហូតបានសម្រេច ហើយព្យាយាមរត់គេចខ្លួន តែត្រូវជនរងគ្រោះឆ្លាតបានប្រើវិធីសុំលេខទូរស័ព្ទជនសង្ស័យទុកសម្រាប់ទាក់ទងគ្នាពេលក្រោយ ហើយធ្វើជាណាត់ជួបគ្នាទើបសមត្ថកិច្ចឃាត់ខ្លួនបាន។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០:២០នាទីព្រឹក ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចវិមានឈ្នះ=ឈ្នះ ក្នុងភូមិគប់ស្រូវតូច សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ខេម វណ្ណឌី ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរជានគរបាលជាតិ ស្នាក់នៅភូមិបាក់ខែង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា ត្រូវបានឃាត់ខ្លួននៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០។ ចំណែកជនរងគ្រោះមានអាយុ២៦ឆ្នាំ ស្នាក់នៅសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។

ក្រោយការឃាត់ខ្លួនជនសង្ស័យសមត្ថកិច្ចបានដកហូតនូវវត្ថុតាងរួមមាន៖
កាំភ្លើងម៉ាក ROLO លេខ 874015 ចំនួន១ដើម, គ្រាប់កាំភ្លើងចំនួន៥គ្រាប់, រថយន្តម៉ាកកូរ៉ូឡា ពណ៌ទឹកប្រាក់ ស៊េរី ឆ្នាំ១៩៩៤ ពាក់ស្លាកលេខ ភ្នំពេញ 2W-4327 និងទូរស័ព្ទដែ១គ្រឿង។

បើយោងតាមជនរងគ្រោះបានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុរូបគាត់និងប្តី បានជិះម៉ូតូម៉ាកហុងដាចេញពីផ្ទះមកដកក្រអៅឈូកនៅចំណុចកើតហេតុ ដោយប្តីបានឲ្យរូបគាត់ដែលជាជនរងគ្រោះនៅឈរចាំម៉ូតូ ហើយប្តីជាអ្នកចុះទៅដកក្រអៅឈូក។ លុះមួយសន្ទុះក្រោយមកជនសង្ស័យបានជិះម៉ូតូមកឈប់ក្បែរគាត់ រួចបានដើរសំដៅមករករូបគាត់ ដោយសួរថាប្តីទៅណា? តែរូបគាត់មិនតបនោះទេ រួចជនសង្ស័យក៏ពឹងឲ្យជួយបង្វែរក្បាលទូកនៅក្បែរនោះ តែគាត់បានបដិសេធ ហើយក៏ដើរចេញ ក៏ត្រូវជនសង្ស័យដកកាំភ្លើងខ្លីមកភ្ជង់ដើមទ្រូង បង្ខំឲ្យដោះសម្លៀកបំពាក់ រួចចាប់រំលោភរូបគាត់រហូតបានសម្រេច។

ជនរងគ្រោះបានបន្តទៀតថា បន្ទាប់ពីចាប់រំលោភរូបគាត់រួចហេីយជនសង្ស័យបម្រុងរត់គេចខ្លួន តែពេលនោះខ្លួនគាត់ក៏បានប្រើល្បិចធ្វើជាសុំលេខទូរស័ព្ទជនសង្ស័យដើម្បីទុកសម្រាប់ទាក់ទងគ្នាពេលក្រោយ ហើយជនសង្ស័យក៏បានឲ្យលេខទូរស័ព្ទ រួចបានដើរទៅយកម៉ូតូជិះគេចទៅទិសខាងកើតបាត់ទៅ។
ក្រោយមករូបគាត់ក៏បានមកប្តឹងសមត្ថកិច្ចប៉ុស្តិ៍គោករកា ដោយសមត្ថកិច្ចបានសហការជាមួយ ហើយប្រើល្បិចតេហៅជនសង្ស័យណាត់ជួបគ្នាម្តងទៀត នៅចំណុចផ្លូវបេតុង ក្នុងភូមិផ្សារលិច សង្កាត់ព្រែកព្នៅ។ លុះពេលជនសង្ស័យមកដល់ឃើញសមត្ថកិច្ចក៏ព្យាយាមបើករថយន្តម៉ាកកូរ៉ូឡា ស៊េរីឆ្នាំ១៩៩៤ គេចរហូតដល់ចំណុចវិមានឈ្នះ=ឈ្នះ តែទោះបីយ៉ាងណាក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាននិងដកហូតបានទាំងវត្ថុតាងថែមទៀត។

បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕ដោយ៖ ស សម

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print