​​មុនពេលក្លាយជាប្រធានាធិបតីអាមេរិក លោកត្រាំ​ជាមហាសេដ្ឋី ចុះលោកបៃឌិនវិញមានទ្រព្យសម្បត្តិប៉ុន្មាន?

ចែករំលែក៖

លោក ចូបៃឌិន​ទើបតែជាប់ឆ្នោតប្រធានាធិបតីអាមេរិក ឆ្នាំ ២០២០ ក្រោយរយៈពេល​ ៣លើកចូលរួមប្រគួតប្រជែង​តំណែងប្រធានាធិបតី​។ ពីរលើកមុនដែលចូលរួមប្រគួតប្រជែងមិនបានសម្រេច​ រហូតដល់លើកទីបីទើបជោគជ័យ​។ តាមទស្សនាវដ្តី​Forbes បានផ្សាយថា បច្ចុប្បន្ន​លោកបៃឌិន​​​មានទ្រព្យសម្បត្តិ សរុប​៩ លានដុល្លារ​​។
លោក បៃឌិន កើតនៅថ្ងៃទី 20/11/1942 នៅទីក្រុង Scranton រដ្ឋ Pennsylvania ដែលជារដ្ឋមានចម្រុះជាតិសាសន៍ភាគច្រើនជាអ្នកធ្វើពលកម្មដោយកម្លាំង​។ ឪពុករបស់លោក ឈ្មោះJoseph Biden Sr ជាកម្មករ ចិញ្ចឹមកូនរៀនសូត្រ។
ពេលមានអាយុ​១៣ឆ្នាំ ក៏បានផ្លាស់ទីលំនៅទៅកាន់រដ្ឋ​ Delaware ។ នៅទីនោះគឺជាការចាប់ផ្តើម​សម្រាប់វិស័យនយោបាយរបស់លោកបៃឌិន​។ ​នៅឆ្នាំ​១៩៧២ ពេលលោកបៃឌិនមានអាយុ​២៩ឆ្នាំក៏បានឈរឈ្មោះប្រជែងតំណែង សមាជិកព្រឹទ្ធសភា ប្រជែងជាមួយគណបក្សសាធារណរដ្ឋ ហើយក៏ទទួលបានជ័យជម្នះក្លាយជាតំណាងរាស្ត្រវ័យក្មេងបំផុតក្នុងប្រវត្តិសាស្ត្រអាមេរិក​។
នៅជាជំហានចាប់ផ្តើម​នយោបាយដ៏សំខាន់របស់លោកបៃឌិន​​ ក្រោយទទួលបានការគោរពស្រឡាញ់ពីពលរដ្ឋ​Delaware​។​ នៅឆ្នាំ​១៩៨៨ និង ឆ្នាំ​២០០៨ លោកក៏បានចូលរួមប្រកួតប្រជែងតំណែង​ប្រធានាធិបតីតែមិនបានជោគជ័យ​ ក៏បានចូលរួម​ជាមួយរដ្ឋាភិបាល របស់លោកអូបាម៉ា ដោយកាន់តំណែងជាអនុប្រធានាធិបតី​។
បើទោះបីមិនមានទ្រព្យសម្បត្តិច្រើនដូច អ្នករកស៊ី ​អចលនព្រទ្យ​ដូណាល់ ត្រាំ ​ប៉ុន្តែ​លោកបៃឌិនក៏មានទ្រព្យសម្បត្តិដល់ទៅ​៩លានដុល្លារផងដែរ​ ហើយប្រាក់ភាគច្រើនគឺប្រាក់ខែ ខិតខំធ្វើការ ៥០ឆ្នាំកន្លងមក៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print