ស្មានមិនដល់!បងប្អូនស្រុកកៀនស្វាយមួយចំនួនប្រមាញ់សត្វកណ្តុរយកលក់ឲ្យឈ្មួញវៀតណាមបានប្រាក់ច្រើនគួរសម

ចែករំលែក៖

ខេត្តកណ្តាល÷ច្រើនឆ្នាំមកហើយដែលឈ្មួញវៀតណាមតែងទទួលទិញសត្វកណ្តុរពីប្រជាពលរដ្ឋខ្មែរ ហើយការទិញមិនដឹងថាគេយកទៅធ្វើអ្វីដែរ ក្រៅពីគេដឹងថា ប្រជាពលរដ្ឋវៀតណាមនិយមហូបសត្វកណ្តុរនោះ ។

ឈ្មួញកណ្តាល​ដែលមកប្រមូលទិញកណ្តុររស់ពីពលរដ្ឋនៅស្រុកកៀនស្វាយ ខេត្តកណ្តាលបានឲ្យដឹងថា ជំនួញ​សត្វ​កណ្តុរ​នេះ​គាត់រក​ស៊ី​ជាង ​១០​ឆ្នាំ​ហើយ ដោយ​ដើរ​ប្រមូល​ទិញ​ដឹក​យក​ទៅ​បោះ​លក់​បន្ត​ឲ្យ​ឈ្មួញ​វៀតណាម​នៅត្រឹមព្រំដែន។ បន្ទាប់មកគេមក ​សាង​បន្ត​ក្នុង​១​គីឡូក្រាម​ចំណេញ​ បាន​ពី​៥០០​ទៅ​ ៦០០​រៀលដែរខណ:គាត់ទិញមកតម្លៃតែ៤០០០រៀលទៅ៤៥០០រៀល។ រីបងប្អូនវៀតណាមទិញយកកណ្តុរទៅធ្វើអ្វីនោះរូបគាត់មិនបានដឹងទេ ។
ដោយឡែកបងប្អូន​អ្នករក​កណ្តុរ​នៅ​ក្នុងស្រុក​កៀនស្វាយវិញ បានប្រាប់ថា ពួក​គាត់​ខ្លះ​ ក្រៅពី​មុខ របរ​ធ្វើស្រែ​ចម្ការ បានឆ្លៀតងាក ​មក​រក​ចាប់កណ្តុរ​លក់​ឲ្យឈ្មួញវៀតណាមគ្រាន់បានប្រាក់កាស ជួយដោះស្រាយជីវភាពបន្ថែមច្រើនឆ្នាំមកហើយ។ ដោយឡែកក្នុង​ដំណាក់​ កាល​នៃ​វិបត្តិ​កូ​វី​ដ​-១៩ ដែល​កំពុង ​រីក​រាលដាល​ នា​ពេល​បច្ចុប្បន្ន ពួកគាត់ចាប់របរ​ចាប់​កណ្តុរ​លក់​នេះ យកទៅលក់ឲ្យឈ្មួញកណ្តាលបានកម្រៃគួរសម។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
ពួកគាត់បន្តថាការចាប់​កណ្តុរ​លក់​នេះ មានរយ:ពេលជិត១០ឆ្នាំមកហើយ ។ រីឯបច្ចេកទេស ​នៃ​ការ​ចាប់​កណ្តុរ គឺ​នៅ​ខែ​គោក ​យក​ផ្លែ​ពោតដាក់ចូលក្នុងអង្គប់ដើរ ដាក់​តាម​ព្រៃ​នៅ​ពេល​យប់ លុះព្រឹកឡើងទើបដើរមើលប្រមូលយកកណ្តុរជាប់អង្គប់ ។ ចំណែកខែទឹកឡើងត្រូវជិះទូក ​ប្រើឧបករណ៍ឆក់ឲ្យសន្លប់ រួចយកកន្ត្រង​ដួស ​កណ្តុ​រហែល​ទឹក ​ចេញពី​ត្រឹប មួយ​យប់​ៗ បានពី​​ជាង ​៣០​គីឡូក្រាម​ទៅ​ជាង ​៤០​គីឡូក្រាមឯណោះ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ពួកគាត់យកលក់ឲ្យឈ្មួញ ដែល​ចុះ​មក​ទិញ​ ដល់​ចំណតទូក បានពី៥ម៉ឺនទៅ ៦​ម៉ឺ​ន​រៀល​ដែរក្នុងម្នាក់ៗក្នុង១ថ្ងៃ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
បងប្អូន​អ្នករក​ស៊ី​ចាប់​ កណ្តុរ​លក់​ទាំងនោះនិយាយ​ទៀត​ថា នៅ​ខែវស្សា​ ស្រួល​រក​កណ្តុរ​ជាង​ខែ​ប្រាំង ប៉ុន្តែ​សម្រាប់ ​ឆ្នាំ​នេះ​ទឹកតូច​រក​កណ្តុរ​បាន ​តិច​ជាង​ឆ្នាំ​មុន​ៗ ហើយ​លក់​បាន​ តម្លៃ​ទាប​ទៀត គឺ​១​គីឡូក្រាម​ត្រឹមតែ​ ៣.០០០​ទៅ​ ជាង​៣.០០០​រៀល​ប៉ុណ្ណោះ ។ ចំណែក​កាលពី​ឆ្នាំ​មុន ឈ្មួញ​ទិញ​១​គីឡូក្រាម​៤.០០០​ទៅ​ជាង​៤០០០​រៀល​ឯណោះ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមបញ្ជាក់ថា នៅកម្ពុជាកណ្តុរ​ត្រូវ​បាន​គេ​ចាត់ ទុកជា​ប្រភេទ​សត្វ​ចង្រៃ ដែល​តែងតែ​ កាត់​បំផ្លិច​ បំផ្លាញ​ផលដំណាំ និង​ទ្រព្យ សម្បត្តិ​របស់​ប្រជាពលរដ្ឋ​ សឹង ​គ្រប់​ទីកន្លែង ។ ប៉ុន្មានឆ្នាំមកនេះកណ្តុរ ក៏​បាន​ផ្តល់​ផលប្រយោជន៍​ដល់​បងប្អូនប្រជាពលរដ្ឋមួយចំនួនប្រមាញ់យកទៅលក់ ឲ្យ​ឈ្មួញ​បាន​ប្រាក់​ សម្រាប់​ ផ្គត់ផ្គង់​ ជីវភាព​គ្រួ​សារ បាន​មួយ​កម្រិត​ដែរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៕
ដោយ÷ប្រាថ្នា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print