ឱសថស្ថាន ជា ដាវី បានដាក់ខ្សែចងបាំងផ្លូវ មិនឱ្យប្រជាពលរដ្ឋធ្វេីដំណេីរនោះទេ ដែលជាផ្លូវរបស់សាធារណៈ

ចែករំលែក៖

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ២០២០ នៅឱសថស្ថាន ជា ដាវី ត្រូវបានម្ចាស់ផ្ទះលេខ 38 ផ្លូវលេខ111 នៅក្នុងសង្កាត់អូរឫស្សីទី 1 ខណ្ឌ 7មករា រាជធានីភ្នំពេញ បានដាក់ខ្សែចងបាំងផ្លូវ មិនអោយប្រជាពលរដ្ឋធ្វេីដំណេីរនោះទេ ដែលជាផ្លូវរបស់សាធារណៈ។

បន្ទាប់ពីទទួលបានខំមិនពីប្រជាពលរដ្ឋភ្លាម ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សរបស់ស្នងការរាជធានីភ្នំពេញ បានទាក់ទងទៅប៉ុស្តិ៍អូឫស្សី ទី១ ខណ្ឌ៧មករា ដេីម្បីចុះទៅធ្វេីការណែនាំអប់រំ និងដកខ្សែដែលម្ចាស់ផ្ទះចងបាំងផ្លូវ ដេីម្បីងាយស្រួលសម្រាប់អោយប្រជាពលរដ្ឋក្នុងការធ្វេីដំណេីរ ជាសាធារណៈវិញផងដែរ។

ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋដែលមានផ្ទះសូមកុំធ្វើទង្វើអាក្រក់ដូចជាម្ចាស់ផ្ទះខាងលើនេះដោយមិនទុកផ្លូវសាធារណៈជូនប្រជាពលរដ្ឋធ្វើដំណើរនោះទេថែមទាំងជាទង្វើដល់មិនល្អដោយធ្វើអោយមានការប៉ះពាល់ដល់ចរាចរណ៍សាធារណៈជន ផងដែរ។

ជាចុងក្រោយសូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងរាជធានីភ្នំពេញសូមមេត្តាទុកផ្លូវដែលជារបស់សាធារណៈជនឱ្យប្រជាពលរដ្ឋធ្វើដំណើរបានងាយស្រួលផងដែរ៕ ដោយ៖  ជីណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print