គណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់ ទាំងថ្ងៃទាំងយប់

ចែករំលែក៖

ភ្នំពេញ៖ ដើម្បីធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ល្អនៅក្នុងរាជធានីភ្នំពេញនិងលើផ្លូវសាធារណៈ គណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅបានចុះអនុវត្តវិធានការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនិងរឹតបន្តឹងច្បាប់ចរាចរណ៍ទាំងថ្ងៃទាំងយប់ សំដៅធ្វើយ៉ាងណាឱ្យកិច្ចការងារទាំងអស់នេះកាន់តែមាន ប្រសិទ្ធភាព និងជំរុញឱ្យប្រជាពលរដ្ឋក៏ដូចជាអ្នកប្រើប្រាស់ទ្រូងផ្លូវត្រូវតែចូលរួមគោរពច្បាប់ចរាចរណ៍ ។
ជាក់ស្តែងនៅយប់ថ្ងៃទី១៥ ខែវិច្ឆិកា និង ព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ លោករស់ សុភក្តិ អភិបាលរងខណ្ឌតំណាងលោកអភិបាលខណ្ឌ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ ពង្រឹងច្បាប់ចរាចរណ៍ រថយន្តដឹកទំនិញសំពីងសំពោង និងរថយន្តធុនធំបើកចូលរាជធានីភ្នំពេញ ព្រមទាំងចុះល្បាតតាមតំបន់ស្មុគស្មាញ នៅក្នុងសង្កាត់និរោធ និងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ។
យុទ្ធនាការពេលថ្ងៃនិងពេលរាត្រីដើម្បីពង្រឹងសន្តិសុខនៅក្នុងមូលដ្ឋានខណ្ឌឱ្យកាន់តែមានប្រសិទ្ធភាព និងសុខសុវត្ថិភាពជូនប្រជាពលរដ្ឋនេះគណៈបញ្ជាការឯកភាពខណ្ឌបានធ្វើជាប្រចាំដោយផ្លាស់ប្តូរវេនគ្នាចុះអនុវត្តនៅតាមគោលដៅដែលបានកំណត់ ៕ សណ្តោស


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print