ក្នុងរយៈពេលមិនដល់មួយសប្តាហ៍ផង ចាប់តាំងពីប្រធានាធិតីប៉េរូលោកMartin Vizcarra ត្រូវរដ្ឋសភាដកតំណែង ក៏បានតែងតាំងប្រធានាធិបតីបណ្តោះអាសន្នដឹកនាំប្រទេសជំនួស ។ ប៉ុន្តែមិនបានប៉ុន្មានថ្ងៃផង ប្រធានាធិបតីថ្មីក៏បានដាក់លិខិតលាលែងចេញពីតំណែងផងដែរ។
ប្រធានាធិបតីបណ្តោះអាសន្នប៉េរូ លោកManuel Merino អាយុ៥៩ឆ្នាំ បានលាលែងចេញពីតំណែងនៅថ្ងៃទី១៥ ខែវិច្ឆិកាធ្វើឲ្យស្ថានភាពនយោបាយនៅក្នុងប្រទេសនេះកាន់តែវឹកវរ ខណៈមិនមានមេដឹកនាំ ។
ការសម្រេចលាលែងចេញពីតំណែងរបស់លោក Manuel Merino ក្រោយកាន់អំណាចបានតែ៥ថ្ងៃប៉ុណ្ណោះ ។ ការលាលែងចេញពីតំណែងក្រោយពេលមានបាតុកម្មប្រឆាំងនឹងការដកតំណែងប្រធានាធិបតីMartin Vizcarra ។ បាតុកម្មបណ្តាលឲ្យមានមនុស្ស២នាក់ស្លាប់និងរាប់រយនាក់រងរបួស។
អតីតប្រធានាធិបតីប៉េរូ លោកMartin Vizcarra អាយុ៥៧ឆ្នាំមិនអាចឆ្លងផុតការបោះឆ្នោតផ្តល់ទំនុកចិត្ត ក្នុងសភាកាលពីថ្ងៃទី ៩ខែវិច្ឆិកាឆ្នាំ២០២០។ ពេលនោះសភាក៏បានសម្រេចដកតំណែងប្រធានាធិបតីតែម្តង។
កាលពីថ្ងៃទី១៥ខែវិច្ឆិកា ប្រធានាធិបតីបណ្តោះអាសន្នលោក Merino បានបង្កើតរដ្ឋាភិបាលថ្មី ដែលមានរដ្ឋមន្ត្រី១៨ រូបបានស្បថចូលកាន់តំណែង។ មុនពេលលោកលាលែងចេញពីតំណែង លោកក៏បានស្នើឲ្យរដ្ឋមន្ត្រីទាំងអស់បន្តការងាររបស់ខ្លួនបញ្ចៀសផលប៉ះពាល់ដល់ប្រទេសជាតិ៕