លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បញ្ជាក់ ពីស្ថានភាពស្ពានព្រែកសំរោងដែលមានគម្លាតឃ្លាតពីគ្នា

ចែករំលែក៖

ខេត្តកណ្តាល ៖ បន្ទាប់ពីមានការផ្សព្វផ្សាយតៗគ្នាតាមបណ្ដាញសង្គមហ្វេសប៊ុកនៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាអោយ លោកវរសេនីយ៍ទោ ភឿង វ៉ាត ដឹកនាំក្រុមការងារចុះពិនិត្យចំនុចស្ពានព្រែកសំរោងដែលមានបងប្អូនប្រជាពលរដ្ឋជាច្រើន លោកបានផ្សព្វផ្សាយលើបណ្តាញសង្គម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ហ្វេសប៊ុក។

ឆ្លងតាមការចុះពិនិត្យមក ចន្លោះនេះជាលក្ខណៈបច្ចេកទេសសំណង់ការទុកចន្លោះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សំរាប់ការរីករឺរួមមាឌរបស់វត្ថុរឹងពេលត្រូវកំដៅថ្ងៃ។ ដោយសារតែមានការរបើកសន្ទះដែកបិតមុខដំណរ នោះទើបធ្វើអោយបងប្អូនប្រជាពលរដ្ឋលោកមានការព្រួយបារម្ភបែបនេះ។ បើតាមបងប្អូនប្រជាពលរដ្ឋរាយការណ៍មក ថាពីមុនក៏មានក្រុមបច្ចេកទេសចិនចុះមកមើលដែរ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ពេលសន្ទះនោះរបើក។

អាស្រ័យហេតុនេះសូមបងប្អូនពលរដ្ឋជ្រាបដំណឹងនិងកុំមានក្តីបារម្ភឡើយ អ្វីដែលសំខាន់សូមបងប្អូនធ្វើដំណើរប្រុងប្រយ័ត្នខ្ពស់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ពេលឆ្លងកាត់ស្ពានព្រែកសំរោង និងសូមកុំជែងគ្នាលើស្ពានដែលអាចបង្ករអោយមានគ្រោះថ្នាក់ចរាចរណ៍និងធ្វើអោយកកស្ទះចរាចរណ៍រំខានដល់ការធ្វើដំណើរដទៃ៕ដោយ៖ ស សម

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print