ខឹងប្រាប់ឱ្យដាំដើមចេកកាត់លុយជំពាក់មិនព្រមឆ្លើយកាប់មួយកាំបិតរត់ប្រូច

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ មានអំពើហិង្សាមួយបានកើតឡើងបង្កដោយជនសង្ស័យម្នាក់បានផឹកស្រាស្រវឹងហើយក៏កើតជាកំហឹងកាប់ជនរងគ្រោះនិងកាំបិតបុ័ងតោហើយរត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍នេះបានកើតឡើងនៅត្រង់ចំណុចត្រាំពុត ជិតដល់ក្រុមហ៊ុនចម្ការកៅស៊ូភូមិឡៅការ ស្ថិតក្នុងសង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

 ប្រភពពីសមត្ថកិច្ចឱ្យដឹងថា ក្រោយពីបានទទួលដំណឹងភ្លាមលោកវរសេនីយ៍ឯកកាន់ ពេញ អធិការនគរបាលក្រុងសែនមនោរម្យបានចាត់ឱ្យលោកវរសេនីយ៍ឯកចេង ម៉ាប់ អធិការរងទទួលការងារព្រហ្មទណ្ឌចុះទៅដល់ផ្ទះជនរងគ្រោះភ្លាមដែរតែជនសង្ស័យបានរត់គេចខ្លួនបាត់ទៅហើយ។

ប្រភពបន្តថា ដើមចមនៃអំពើហិង្សានោះបង្កឡើងដោយជនរងគ្រោះជំពាក់លុយចំនួន៣០០.០០០រៀល(សាមសិបម៉ឺនរៀល) ហើយជនសង្ស័យបង្គាប់ឱ្យជនរងគ្រោះទៅដាំដើមចេកដើម្បីកាត់កងថ្លៃជំពាក់ប្រាក់ឱ្យគ្រប់ចំនួនខាងលើ។

បន្ទាប់មកជនរងគ្រោះមិននិយាយស្តីអ្វីឆ្លើយតបឡើយហើយក៏ស្រាប់តែជនសង្ស័យទាញយកកាំបិតបុ័ងតោមកកាប់ទៅលើផ្ទៃមុខជនរងគ្រោះតែម្តងបណ្តាលឱ្យរបួសយ៉ាងដំណំ។ ប្រភពបន្តថា ជនរងគ្រោះមានឈ្មោះ ផុន តូន ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិព្នងមានទីលំនៅម្តុំត្រាំពុតជិតដល់ក្រុមហ៊ុនចម្ការកៅស៊ូ ភូមិឡៅការ ស្ថិតក្នុងសង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

ជនបង្កហេតុមានឈ្មោះ ហ៊ី ទី ភេទប្រុស (មិនដឹងអាយុ) រស់នៅក្នុងភូមិកើតហេតុខាងលើ ហើយត្រូវបានកំពុងរត់គេចខ្លួនបាត់ស្រមោល។ ជនរងគ្រោះត្រូវបានកម្លាំងសមត្ថកិច្ចនៃអធិការដ្នាននគរបាលក្រុងសែនមនោរម្យ ដឹកមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី។

 រីឯជនសង្ស័យកម្លាំងសមត្ថកិច្ចក្រុងសែនមនោរម្យ កំពុងតាមស្វែងរកចាប់ខ្លួនយកមកចាត់ការទៅតាមនីតិវិធីច្បាប់៕

ដោយ ជីវ័ន្ត

...

 

 

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print