នាយករដ្ឋមន្ត្រីជប៉ុន លោក Suga Yoshihide និង ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) លោក Thomas Bach បានព្រមព្រៀងគ្នារៀបចំការប្រកួតកីឡាអូឡាំពិកតាមការគ្រោងទុក ក្នុងរដូវក្តៅឆ្នាំ២០២១ បើទោះបីការឆ្លងកូវីដ-១៩មិនទាន់បញ្ចប់ក្តី។
នាយករដ្ឋមន្ត្រីជប៉ុន និងប្រធានគណៈកម្មាធិការអូឡាំពិក បានជួបពិភាក្សាគ្នានៅទីក្រុងតូក្យូ នាថ្ងៃទី១៦ខែវិច្ឆិកា ឆ្នាំ២០២០។ ភាគីទាំងពីរបានពិភាក្សាគ្នសយ៉ាងល្អិតល្អន់ពីសកម្មភាព ត្រៀមលក្ខណៈក្នុងការធ្វើជាម្ចាស់ផ្ទះអូឡាំពិករដូវក្តៅឆ្នាំ២០២១។ បច្ចុប្បន្នចំនួនអ្នកឆ្លងនៅលើពិភពលោកបន្តកើនឡើងខ្ពស់ ។ នាយករដ្ឋមន្ត្រីជប៉ុនបានបញ្ជាក់ថា ការសម្រេចរៀបចំកីឡាអូឡាំពិក ជាការបង្ហាញឲ្យឃើញថា មនុស្សជាតិបានយកឈ្នះទៅលើវីរុសកូវីដ-១៩។ ជាមួយគ្នានេះជប៉ុនក៏ចង់បង្ហាញឲ្យពិភពលោកដឹងថា ការអភិវឌ្ឍរបស់ជប៉ុន ពិតជារីកចម្រើនខ្ពស់ ក្រោយការវាយប្រហារដោយរលកយក្សស៊ូណាមិកាលពីឆ្នាំ២០១១។
ចំណែកប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) លោក Thomas Bach បានលើកឡើងថា លោកបានអរគុណដល់ ការសន្យារបស់ជប៉ុន ដែលសហគារយ៉ាងល្អិតល្អន់ ពីសកម្មភាពរៀបចំកីឡាអូឡំាពិក។ ព្រឹត្តិការណ៍កីឡាអូឡាំពិក គឺជាការបង្ហាញពីស្មារតីសាមគ្គីភាពរបស់មនុស្សជាតិ។
បច្ចុប្បន្ន វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ជិតបានចេញជាផ្លូវការហើយ។ ដូច្នេះទម្រាំដល់ការប្រកួតអូឡាំពិកដែលនឹងចាប់ផ្តើមនៅចុងខែកក្កដា ស្ថានភាពកូវីដ-១៩ អាចគ្រប់គ្រងបានទាំងស្រុង។ នៅដើមឆ្នាំ២០២១នេះ និងមានវ៉ាក់សាំងរបស់ក្រុមហ៊ុនជាច្រើនប្រើប្រាស់ជាផ្លូវការ៕