ជប៉ុន​​និង​IOC ព្រមព្រៀងរៀបចំព្រឹត្តិការណ៍អូឡាំពិកតាមការគ្រោងទុក

ចែករំលែក៖

នាយករដ្ឋមន្ត្រីជប៉ុន លោក Suga Yoshihide និង ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) លោក Thomas Bach បានព្រមព្រៀងគ្នារៀបចំការប្រកួតកីឡាអូឡាំពិកតាមការគ្រោងទុក ក្នុងរដូវក្តៅឆ្នាំ២០២១ បើទោះបី​ការឆ្លងកូវីដ​-១៩មិនទាន់បញ្ចប់ក្តី​។
នាយករដ្ឋមន្ត្រីជប៉ុន និងប្រធានគណៈកម្មាធិការអូឡាំពិក បានជួបពិភាក្សាគ្នានៅទីក្រុងតូក្យូ នាថ្ងៃទី​១៦ខែវិច្ឆិកា ឆ្នាំ​២០២០​។​ ភាគីទាំងពីរបានពិភាក្សាគ្នសយ៉ាងល្អិតល្អន់ពីសកម្មភាព ត្រៀមលក្ខណៈក្នុងការធ្វើជាម្ចាស់ផ្ទះអូឡាំពិករដូវក្តៅ​ឆ្នាំ​២០២១។ បច្ចុប្បន្នចំនួនអ្នកឆ្លងនៅលើពិភពលោក​បន្តកើនឡើងខ្ពស់ ។ នាយករដ្ឋមន្ត្រីជប៉ុនបានបញ្ជាក់ថា ការសម្រេចរៀបចំកីឡាអូឡាំពិក ជាការបង្ហាញឲ្យឃើញថា មនុស្សជាតិបានយកឈ្នះទៅលើវីរុសកូវីដ​-១៩​។ ជាមួយគ្នានេះជប៉ុន​ក៏ចង់បង្ហាញឲ្យពិភពលោកដឹងថា ការអភិវឌ្ឍរបស់ជប៉ុន ពិតជារីកចម្រើនខ្ពស់ ក្រោយការវាយប្រហារដោយរលកយក្សស៊ូណាមិកាលពីឆ្នាំ​២០១១។
ចំណែកប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) លោក Thomas Bach បានលើកឡើងថា លោកបានអរគុណដល់ ការសន្យារបស់ជប៉ុន ដែលសហគារយ៉ាងល្អិតល្អន់ ពីសកម្មភាពរៀបចំកីឡាអូឡំាពិក។ ព្រឹត្តិការណ៍កីឡាអូឡាំពិក គឺជាការបង្ហាញពីស្មារតីសាមគ្គីភាព​របស់មនុស្សជាតិ។
បច្ចុប្បន្ន វ៉ាក់សាំងប្រឆាំងកូវីដ​-១៩ ជិតបានចេញជាផ្លូវការហើយ។ ដូច្នេះទម្រាំដល់ការប្រកួតអូឡាំពិកដែលនឹងចាប់ផ្តើមនៅចុងខែកក្កដា ស្ថានភាពកូវីដ​-១៩ អាចគ្រប់គ្រងបានទាំងស្រុង​។ នៅដើមឆ្នាំ​២០២១នេះ និងមានវ៉ាក់សាំងរបស់ក្រុមហ៊ុនជាច្រើន​ប្រើប្រាស់ជាផ្លូវការ​៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print