កម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ៧មករា ចុះរៀបចំសណ្ដាប់ធ្នាប់នៅជុំវិញផ្សារអូរឫស្សី ដែលបង្កការកកស្ទះ

ចែករំលែក៖

ភ្នំពេញ៖ នាពេលកន្លងមករហូតដល់បច្ចុប្បន្ន លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ​បានជំរុញឱ្យ អភិបាលខណ្ឌទាំង១៤ ចុះណែនាំក្រុមអាជីវករលក់ដូរតាមបណ្ដាវិថីតូចធំក្នុងមូលដ្ឋានទាំង១៤ខណ្ឌ មិនឱ្យរំលោភលើចិញ្ជើមផ្លវលើសពី១ភាគ៣នៃចិញ្ជើមផ្លូវឡើយ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងរក្សាទុកចិញ្ចើមផ្លូវសម្រាប់អ្នកថ្មើរជើង ជនពិការធ្វើដំណើរ។

ជាក់ស្ដែងនៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ កម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ៧មករា ដែលដឹកនាំប្រតិបត្តិការដោយលោកវរសេនីយ៍ទោ ង៉ែត សារុន អធិការរងទទួលផែនសណ្ដាប់ធ្នាប់ តំណាងឱ្យលោក វរសេនីយ៍ឯក នេត ស៉ីថន អធិការនៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា បានចុះសហការជាមួយកម្លាំងសណ្ដាប់ធ្នាប់ប៉ុស្តិ៍និងសង្កាត់ ពាក់ព័ន្ធជុំវិញផ្សារអូរឫស្សី ចុះណែនាំនិងរៀបចំសណ្ដាប់ធ្នាប់ពីបញ្ហាដែលម្ចាស់អាជីវកម្ម ក្រុមអាជីវករ ប្រកបអាជីវកម្ម នៅតាមបណ្ដោយជុំវិញផ្សារ ស្ថិតនៅមូលដ្ឋានសង្កាត់អូរឫស្សីទី១ ដើម្បីរំដោះ
និងរក្សារចិញ្ចើមផ្លូវមិនឲ្យលើស ពី១ភាគ៣ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ ថែមទាំងរក្សាទុកសម្រាប់អ្នកថ្មើរជើង និងជនពិការធ្វើដំណើរ។

ពាក់ព័ន្ធបញ្ហានេះ លោក វរសេនីយ៍
ទោ ង៉ែត សារុន អធិការរងទទួលផែនការសណ្ដាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា បានឱ្យដឹងថា កម្លាំងសណ្ដាប់ធ្នាប់ខណ្ឌនឹងបន្តចុះរៀបចំជាប្រចាំ ដើម្បីរំដោះចិញ្ចើមផ្លូវជូនបងប្អូនប្រជាពលរដ្ឋងាយស្រួលក្នុងការធ្វើចរាចរណ៍ទៅមកក្នុងមូលដ្ឋានខណ្ឌ៧មករា។

ចុងក្រោយលោក អធិការរងសូមអំពាវនាវដល់ម្ចាស់អាជីវកម្មទាំងអស់នៅតាមណ្ដោយផ្លូវជុំវិញផ្សារសូមចូលរួមរក្សាចិញ្ចើមផ្លូវ សម្រាប់អ្នកថ្មើរជើង ជនពិការធ្វើដំណើរទាំងអស់គ្នា ព្រោះបច្ចុប្បន្ន កំណើនប្រជាពលរដ្ឋបានកើនឡើងកាន់តែច្រើន ដូច្ឆេះយើងចូលរួមគោរពច្បាប់និងរំដោះចិញ្ចើមផ្លូវដើម្បីរក្សារសោភណភាពទីក្រុង និងកាត់បន្ថយការកកស្ទះចរាចរណ៍៕ ដោយ៖ រ៉ារ៉ា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print