លោកត្រាំបន្តប្តឹងរដ្ឋ Nevada មិនឲ្យទទួលស្គាល់លទ្ធផលបោះឆ្នោត

ចែករំលែក៖

នៅថ្ងៃទី​១៧​ខែវិច្ឆិកា​ ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ បានប្រកាសថា នឹងបន្តប្តឹង​រារាំង​រដ្ឋ Nevada ទទួលស្គាល់លទ្ធផលបោះឆ្នោត​ដែលលោកបៃឌិនជាអ្នកឈ្នះ។
តាមសារព័ត៌មានរ៉យទ័របានផ្សាយថា ក្នុងពាក្យបណ្តឹងរបស់លោកត្រាំ បានស្នើដល់​រដ្ឋ Nevada ប្រកាស ថាលោកត្រាំទទួលបានជ័យជម្នះក្នុងការបោះឆ្នោត​ ឬលុបចោលលទ្ធផលបោះឆ្នោត​ក្នុងរដ្ឋនេះដោយមិនប្រកាសថា ភាគីណាមួយជាអ្នកឈ្នះនោះទេ។
រដ្ឋ​Nevada មាន​៦កៅអីតំណាង​ ហើយលទ្ធផលបានប្រកាសថាលោកបៃឌិន​ជាអ្នក​យកឈ្នះ​ ។ ប៉ុន្តែលោកត្រាំ​បានចោទប្រកាន់ថា មានការបន្លំសន្លឹកឆ្នោត​​ធ្វើឲ្យលទ្ធផលបោះឆ្នោតមិនស្របច្បាប់​។ ប៉ុន្តែការចោទប្រកាន់ទាំងនោះមិនមានភស្តុតាងច្បាស់លាស់​ឡើយ។
តាមការិយាល័យអភិបាលរដ្ឋ Nevada បេក្ខភាពប្រធានាធិបតី មកពីគណបក្សប្រជាធិបតេយ្យ លោកបៃឌិន ​ទទួលបាន​សន្លឹកឆ្នោតគាំទ្រ703.486សន្លឹក ច្រើនជាង លោកត្រាំដល់ទៅ33.596សន្លឹក​។
កន្លងមក ក្រុមការងាររបស់លោកត្រាំ ក៏បានប្តឹង​រដ្ឋ​Pennsylvania, Michigan ដើម្បីទប់ស្កាត់ការទទួលស្គាល់លទ្ធផលបោះឆ្នោត ប៉ុន្តែត្រូវបានតុលាការច្រានចោល​។ មកទល់ពេលនេះ​ ប្រធានាធិបតីដូណាល់ ត្រាំ មិនទាន់ទទួលស្គាល់លទ្ធផលបោះឆ្នោតប្រធានាធិបតីអាមេរិកនៅឡើយទេ ក៏ដូចជាការផ្ទេរអំណាច​ដល់ក្រុមការងារលោកបៃឌិន ធ្វើឲ្យសកម្មភាពមួយចំនួន​ត្រូវជាប់គាំ​ង​៕ដោយ៖ធី រីណា

  

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print