សារព័ត៌មាន AP បានដកស្រង់ការប្រកាសរបស់ក្រសួងការបរទេសឥណ្ឌា នៅថ្ងៃទី១៨ ខែវិច្ឆិកា ដែលបានផ្សាយថា នាយករដ្ឋមន្ត្រី ឥណ្ឌាលោកNarendra Modi បានជួបពិភាក្សាតាមទូរស័ព្ទជាមួយប្រធានាធិបតីជាប់ឆ្នោតថ្មី លោក ចូបៃឌិន។
តាមការប្រកាសរបស់ក្រសួងការបរទេសឥណ្ឌា នៅក្នុងជំនួបពិភាក្សាតាមទូរស័ព្ទរវាងលោក ម៉ូឌី និងលោកបៃឌិន ស្តីពីវិធានការទប់ស្កាត់ការឆ្លងកូវីដ-១៩ ក៏ដូចជាការផ្គត់ផ្គង់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ព្រមទាំងការទប់ស្កាត់បម្រែបម្រួលអាកាសធាតុ។
កន្លងមក នៅថ្ងៃទី៨ ខែវិច្ឆិកាប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានផ្សាយថា លោកបៃឌិនបានជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក ក្នុងការបោះឆ្នោតនៅថ្ងៃទី៣ខែវិច្ឆិកា។ នាយករដ្ឋមន្ត្រីឥណ្ឌា ក៏បានជូនពរ ដល់លោកបៃឌិន និងលោកស្រីជាភរិយា ដែលបានជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកក្នុងឆ្នាំ២០២០។
ឥណ្ឌានិងអាមេរិកមានទំនាក់ទំនងជាមួយគ្នាយ៉ាងល្អនាពេលកន្លងមក ប៉ុន្តែ ប្រទេសទាំងពីរបានប្រឈមមុខតានតឹងដាក់គ្នា ក្រោយពេលអាមេរិកដំឡើងពន្ធទៅលើប្រទេសឥណ្ឌាផងដែរ ។ មិនតែប៉ុណ្ណោះឥណ្ឌាបានទិញអាវុធជាច្រើនពីប្រទេសរុស្ស៊ីដែលជាហេតុ ធ្វើឲ្យអាមេរិកនិងឥណ្ឌាមានភាពតានតឹងដាក់គ្នា។
ក្រោយលោកបៃឌិនជាប់ឆ្នោត ឥណ្ឌាសង្ឃឹមថា នឹងមានទំនាក់ទំនងល្អជាមួយអាមេរិកលើគ្រប់វិស័យ ពិសេសគឺវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្ម៕ដោយ៖ធី រីណា