មានអំពើចោរកម្មគាស់ផ្ទះប្រជាពលរដ្ឋនៅជ្រោយចង្វា យកទ្រព្យសម្បត្តិនិងសម្ភារៈអស់មួយចំនួនធំ

ចែករំលែក៖

ភ្នំពេញ៖ មានអំពើចោរកម្មដ៏ព្រហើនមួយរបស់ជនល្មើស បានធ្វើសកម្មភាពចូលគាស់ផ្ទះប្រជាពលរដ្ឋយកទ្រព្យសម្បត្តិ កាលពីវេលាម៉ោងប្រហែល២យប់ទាបភ្លឺឈានចូលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦ នៅចំនុចក្រុមទី3 ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

ជនរងគ្រោះជាម្ចាស់ផ្ទះមានឈ្មោះ គីន អេណា ភេទស្រី អាយុ៤១ឆ្នាំ ទីលំនៅបច្ចុប្បន្នកន្លែងកើតហេតុខាលើ។ សម្ភារៈបាត់បង់មាន Ipad 2គ្រឿង, ទូរស័ព្ទ2ពីរគ្រឿងម៉ាកSamsung លេខ089 865 666.ម៉ាកNokai012 95 33 92, 010 95 33 92. កាបូបពណ៍ទឹកក្រូចមួយ លុយ1800$ និងសម្ភារៈមួយចំនួនទៀតសរុបអស់ប្រហែល5000$។

បច្ចុប្បន្នសមត្ថកិច្ចមិនទាន់មានពន្លឺមុខសញ្ញានៃក្រុមជនល្មើសនៅឡើយទេ ហើយក៏ជាក្តីព្រួយបារម្មរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ខណៈមានជនល្មើសធ្វើសកម្មភាពញឹកញាប់៕

Ag4S7ZARwRzJ1YtGOxkEuSJi5CiZyqnzgMey9Yrze8kZ

AokiJf3NdK_cihAMFXWsXak-STGAc4lS3ogb7xqwEbV0

AkQbviJw9zj2wRhS3lG9AHe9-hegPKeSTSvRVA_R_oQc

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print