ស្ត្រីវ័យចំណាស់ម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់ដោយមិនទាន់ដឹងពីមូលហេតុនៅខេត្តស្ទឹងត្រែង

ចែករំលែក៖

ស្ទឹងត្រែងៈ សាកសពស្ត្រីម្នាក់វ័យអាយុ៤៧ឆ្នាំ បានស្លាប់បាត់បង់ជីវិតដោយមិនទាន់ដឹងពី​មូលហេតុនៅឡើយ និងបង្កឲ្យមានការភ្ញាក់ផ្អើលពីប្រជាពលរដ្ឋ សមត្ថកិច្ចនិងអាជ្ញាធរ​កាលយប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៦។

អ្នកដែលបានឃើញហេតុការណ៍នេះរាយការណ៍ស្ត្រីរងគ្រោះមានឈ្មោះ សារឿន ភាព ជាជនជាតិកាវែត មានស្រុកកំណើតនៅខេត្តរតនះគីរី​។​បច្ចុប្បន្នរស់នៅម្ដុំអូឈើទាល ស្ថិតក្នុងភូមិរាជានុកោល សង្កាត់-ក្រុង-ខេត្តស្ទឹងត្រែង មានប្តីឈ្មោះ ហ្វុង ម៉ាន អាយុ៥៣ឆ្នាំនិងមានកូនស្រីម្នាក់រស់នៅជាមួយ គ្នា​។

សមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីរងគ្រោះ អាចស្លាប់ដោយសារខ្យល់គរ ខណៈជំនាញធ្វើការពិនិត្យ​ទៅលើសាកសពមិនមានស្លាកស្នាមអ្វីដែលកត់សម្គាល់ណាមួយពាក់ព័ន្ធអំពើឃាតកម្ម។សាកសពត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី៕

20160216174243

20160216174237

...

ដោយ៖ ស្ទឹងត្រែង

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print