អុីស្រាអែលនិងបារ៉ែនសម្រេចបើកស្ថានទូត​ក្នុងប្រទេសទាំងពីរឡើងវិញ​

ចែករំលែក៖

នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសអុីស្រាអែលពីសំណាក់រដ្ឋមន្ត្រីការបរទេសបារ៉ែនលោក​ Abdullatif Al-Zayani ​ប្រទេសទាំងពីរ​ក៏បានសម្រេចបើកស្ថានទូត​ ឡើងវិញ​ដើម្បីបង្កើនទំនាក់ទំនងឱ្យកាន់តែប្រសើរឡើង​។

មានប្រសាសន៍នៅក្នុងសន្និសីទកាសែតរួមកាលពីថ្ងៃទី១៨ខែវិច្ឆិកា ក្នុងទីក្រុងជេរូសាឡឹម​ រដ្ឋមន្ត្រីប្រទេសទាំងពីរបានប្រកាសពីការសម្រេចបើកស្ថានទូតនៅក្នុងប្រទេសនីមួយៗ​។ រដ្ឋមន្ត្រីការបរទេសបារ៉ែនលោក​Abdullatif Al-Zayani បញ្ជាក់ថា «ខ្ញុំពិតជារីករាយយ៉ាងខ្លាំង​​ដោយបានជូនដំណឹងដល់រដ្ឋមន្ត្រីការបរទេសអុីស្រាអែលពីការបើកស្ថានទូត​នៅក្នុងទឹកដីអុីស្រាអែល »។
ចំណែករដ្ឋមន្ត្រីការបរទេសអុីស្រាអែល លោក Ashkenazi បានបញ្ជាក់ថា លោកសង្ឃឹមថា​ស្ថានទូត​ អីុស្រាអែលនៅក្នុងប្រទេសបារ៉ែនក៏នឹងសម្ពោធ​ក្នុងខែធ្នូឆ្នាំ​២០២០នេះដែរ ក្នុងពេលដែលលោកបំពេញទស្សនកិច្ចលើកដំបូង​ទៅកាន់អីុស្រាអែល​។
នេះជាសកម្មភាពល្អប្រសើរបំផុត របស់ប្រទេសទាំងពីរ ដើម្បីធ្វើឲ្យទំនាក់ទំនងកាន់តែល្អប្រសើរថែមទៀត ពិសេសក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម​ ៕ ដោយ៖ធីរីណា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print