បាតុករថៃរាប់ពាន់នាក់បាននាំគ្នាដង្ហែរក្បួនបាតុកម្មនៅមុខទីស្នាក់ការប៉ូលិស ក្នុងទីក្រុងបាងកក ហើយបានវាយប្រហារគប់ ថ្នាំលាប ពណ៌ក្រោយក្រុមបាតុករ រងការបាញ់ដោយគ្រាប់កៅស៊ូ។
សារព័ត៌មានChannel News Asia នៅថ្ងៃទី១៩ខែវិច្ឆិកា បានផ្សាយថា ក្រោយមានក្រុមបាតុករជាច្រើនរងរបួស ដោយការប្រើហិង្សាពីកម្លាំងប៉ូលិស ក្រុមបាតុករក៏បានបន្តធ្វើបាតុកម្មប្រឆាំង ដោយវាយប្រហារថ្នាំលាបទៅលើទីស្នាក់ការប៉ូលិស។
មានបាតុករ ជាង១ម៉ឺននាក់នាំគ្នាធ្វើបាតុកម្មនៅមហាវិថី Ratchaprasong មុខមជ្ឈមណ្ឌល ក្នុងក្រុងបាងកក ។ ដឹកនាំក្រុម បាតុករគឺមានរូមតុក្កតាទា ធ្វើពីកៅស៊ូ។ ក្រុមបាតុករមួយចំនួនបានប្រើ កាំភ្លើងបាញ់ទឹក គប់ថ្នាំលាបពណ៌ ចូលទីស្នាក់ការប៉ូលិស ។ បាតុករមួយរូបបានលើកឡើងថា «យើងត្រូវការពារបាតុករ យើងមិនចង់ឲ្យមានអំពើហិង្សាកើតឡើង នោះឡើយ»។
ក្រុមបាតុករក៏បានលើកស្លាកបដាប្រឆាំងព្រះមហាក្សត្រថៃផងដែរ ដែលជារឿងមួយ ស្ទើតែមិនជឿ ដោយថៃមានច្បាប់ហាមប្រាមយ៉ាងតឹងតែងបំផុត ពលរដ្ឋមិនអាចប៉ះពាល់ដល់ព្រះមហាក្សត្រឡើយ។ ប៉ុន្តែពេលនេះ ក្រុមបាតុករ ថៃអស់ការអត់ធ្មត់ចំពោះព្រះមហាក្សត្រ ដោយទាមទារកាត់បន្ថយអំណាចរបស់ព្រះអង្គ កែទ្រងរដ្ឋធម្មនុញ្ញ។ ចំណែកនាយករដ្ឋមន្ត្រីប្រាយុទ្ធ ត្រូវលាលែងចេញពីតំណែង៕
ដោយ៖ធីរីណា
រូបភាពដោយ៖ AFP