កូរ៉េខាងជើង​បដិសេធទទួលជំនួយពីបរទេសដោយខ្លាច​ ឆ្លងកូវីដ​១៩

ចែករំលែក៖

ក្នុងពេលដែល​សេដ្ឋកិច្ចទទួលរងផលប៉ះពាល់ខ្លាំង ដោយសារតែកូវីដ​១៩​​ កូរ៉េខាងជើង បានសម្រេច​​មិនទទួលជំនួយពីបរទេស​នោះឡើយ ។
សារព័ត៌មាន Rodong Sinmun នៅថ្ងៃទី​១៩ខែវិច្ឆិកា បានផ្សាយថា ​កូរ៉េខាងជើងនៅតែបន្ត​បិទព្រំដែន ហើយមិនទទួលជំនួយពីបរទេសនោះឡើយ​ ដោយខ្លាច​ជំនួយទាំងនោះ ជាប្រភពនៃការចម្លងវីរុស កូវីដ​១៩​។ ​ ការរឹតបន្តឹង​ទប់ស្កាត់កូវីដ​១៩​គឺជារឿង​ អាទិភាព​ចម្បង របស់រដ្ឋាភិបាលកូរ៉េខាងជើង​។
មកទល់ពេលនេះ​ នៅលើពិភពលោក មានករណីឆ្លងកូវីដ​១៩ កើនឡើងដល់ទៅ​៥៦លាននាក់​ ហើយកូរ៉េខាងជើង​ស្ថិតនៅក្នុងចំណោមប្រទេស​តិចតួចបំផុត​ដែលមិនមានអ្នកឆ្លង កូវីដ​១៩​។
តាមគេហទំព័រ​ Worldometer នៅលើពិភពលោក មានប្រទេសឆ្លង កូវីដ​១៩ មានដល់ទៅ​២២០ ប្រទេស​ និងដែនដី​ ក្នុងនោះមានប្រទេសតិចតួចណាស់មិនមានអ្នកឆ្លងកូវីដ១៩ ហើយ​កូរ៉េខាងជើង​គឺជាប្រទេស មិនមានករណីឆ្លងម្នាក់ណាឡើយ​៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print