លោក Yasuhiro Shirakawa អគ្គនាយកកិច្ចការបរទេស និង សន្តិសុខបច្ចេកទេសនគបាល ជប៉ុននិងសហការី បានមកទស្សនកិច្ចប៉ុស្តិរដ្ឋបាលសាលាកំរើក ខេត្តសៀមរាប

ចែករំលែក៖

ខេត្តសៀមរាប៖នៅព្រឹកថ្ងៃទី ១៧ ខែកុម្ភ ឆ្នាំ២០១៦ នេះប្រតិភូជាន់ខ្ពស់នគរបាលជប៉ុនមួយក្រុមបានមកធ្វើទស្សនកិច្ច និង ស្វែងយល់អំពី ការងារ និងប៉ុស្តិរដ្ឋបាលរបស់នគរបាលជាតិកម្ពុជាយើង។

តាមរយះលោកវរសេនីយ៍ទោ ហួត សុធី នាយការិយាល័យសន្តិសុខផ្ទៃក្នុង នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបដែលជាអ្នកអមដំណើរប្រតិភូបានអោយដឹងថា ប្រតិភូនគរបាលជាន់ខ្ពស់ជប៉ុន បាន មកទស្សនកិច្ចនៅសៀមរាបយើងនេះចាប់ពីថ្ងៃទី១៥ ដល់១៧ខែកុម្ភៈ ឆ្នាំ២០១៦ ហើយថ្ងៃទី១៦ ខែកុម្ភៈ ប្រតិភូបានទៅ គោរពវិញ្ញាណក្ខន នគរបាលជប៉ុនដែលបានពលីកាលពី សម័យអ៊ុនតាក់ ១៩៩៣ នៅតំបន់គោកមន ស្រុកបន្ទាយអំពិកខេត្តឧត្តរមានជ័យ។

ហើយថ្ងៃនេះ បានមកទស្សនះកិច្ចប៉ុស្តិ៍រដ្ឋបាលរបស់នគរបាល ដោយមានការទទួល ពីលោកវរសេនីយឯក ទិត្យ ណារ៉ុង អធិការក្រុងសៀមរាប អធិការរង នាយផ្នែក មន្ត្រី ប៉ុស្តិជាច្រើននាក់ផងដែរ។ លោក បានកោតសសើរនិង ថ្លែងអំណរគុណ ដល់នគរបាលជាតិ យើងដែលបានជួយសំរួលដំណើរទស្សនកិច្ច និងបានធ្វើបទបង្ហាញអំពីការងារប៉ុស្តិផងដែរ៕

20160216195516

20160216195516 (1)

20160216195516 (2)

20160216195518

20160216195519

20160216195523

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print