រាជធានីភ្នំពេញ ៖ កាលពីវេលាម៉ោង៧និង៣០នាទី ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៦ កម្លាំងសមត្ថកិច្ចខណ្ឌចំការមន បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ដែលបានលួចរថយន្ត១គ្រឿងម៉ាក Nissan Navara របស់ថៅកែខ្លួន នៅខេត្តសៀមរាប កាលពីថ្ងៃទី១០កន្លងមកនេះ ។
រហូតមកដល់ថ្ងៃកើតហេតុខាងលើក៏ត្រូវបានម្ចាស់រថយន្តប្រទះឃើញរថយន្តខ្លួននឹងជនសង្ស័យដែលកំពុងបើកក៏បានស្រែកឱ្យប្រជាពលរដ្ឋនឹងសមត្ថកិច្ចនៅក្បែរនោះឱ្យជួយស្ទាក់រថយន្តឱ្យឈប់តែជនសង្ស័យមិនព្រមឈប់ក៏បានបើករត់គេចរហូតទៅដល់នៅ ទល់មុខភោជនីយដ្ឋានទន្លេបាសាក់តាមបណ្ដោយផ្លូវម៉ៅសេទុង ខណ្ឌចំការមន រាជធានីភ្នំពេញទើបត្រូវកម្លាំងសមត្ថកិច្ចខណ្ឌចំការមនឃាត់ខ្លួនបានទាំងជនសង្ស័យនឹងរថយន្តតែមង្ត។
ជនសង្ស័យមានឈ្មោះ ស៊ឹម សារុន អាយុ៤៦ឆ្នាំ មានមុខរបរតៃកុងឡាន ស្រុកអូរាំងឪ ខេត្តត្បូងឃុំ ។ជនរងគ្រោះឈ្មោះ សុខ គឹមសុង អាយុ៤៧ឆ្នាំ មានមុខរបរថៅកែដំឡូង នៅស្រុកបារាយ ខេត្តកំពង់ធំ ។
បើតាមប្រភពពត៍មានពីជនរងគ្រោះបានឱ្យដឹងថា នៅថ្ងៃកើតហេតុខាងលើជនសង្សយ័ដែលជាតៃកុងឡានរបស់គាត់បានបើករថយន្ត១គ្រឿងម៉ាក Nissan Navara ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2Y-7523ជាមួយគាត់បានបើកទៅខេត្តសៀមរាបដើម្បីទៅទិញគ្រឿងបន្លាស់ខណះគាត់ចុះដើរទៅទិញគ្រឿងស្រាប់តែជនសង្ស័យក៏បានបើករថយន្តរបស់គាត់គេចខ្លួនបាត់សម្រោលតែមង្ត។
រហូតមកដល់ថ្ងៃកើតហេតុខាងលើក៏ត្រូវបានម្ចាស់រថយន្តបានមកភ្នំពេញក៏ប្រទះឃើញរថយន្តខ្លួននឹងជនសង្ស័យនៅនឹងខាងក្រោយពេទ្យរុស្សីដែលកំពុងបើករបស់ខ្លួនក៏បានស្រែកឲ្យប្រជាពលរដ្ឋនៅក្បែរនោះឲ្យជួយស្ទាក់រថយន្តឱ្យឈប់តែជនសង្ស័យមិនព្រមឈប់ក៏បានបើករត់គេចរហូតទៅដល់នៅទល់មុខភោជនីយដ្ឋានទន្លេបាសាក់ តាមបណ្ដោយផ្លូវម៉ៅសេទុង ខណ្ឌចំការមន រាជធានីភ្នំពេញទើបត្រូវកម្លាំងសមត្ថកិច្ចខណ្ឌចំការមនឃាត់ខ្លួនបានទាំងជនសង្ស័យនឹងរថយន្តតែមង្ត។
ក្រោយកើតហេតុជនសង្សយ័នឹងរថយន្តត្រូវបានសត្ថកិច្ចចាប់បញ្ជូន ទៅអធិការដ្នាននគរបាលខណ្ឌចំការមន ដើម្បីធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់ ៕
ដោយ៖ ស រស្មី