សិក្ខាសាលាស្តីពី ការវិភាគអំពីផលប៉ះពាល់ ទៅលើគោលនយោបាយពាណិជ្ជកម្ម នៃការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីសហភាពអឺរ៉ុបកិច្ចព្រមព្រៀង ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (TPP) និងការបើកច្រកទីផ្សារ ក្រោមកិច្ចសហប្រតិបត្តិការរវាង ក្រសួងពាណិជ្ជកម្ម និង UNCTAD

ចែករំលែក៖

ភ្នំពេញៈ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោក កឹម ស៊ីថន រដ្ឋមន្ត្រីស្តីទីក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានចូលរួមជាអធិបតីក្នុងការថ្លែងសុន្ទរកថាបើក សិក្ខាសាលាស្តីពី ការវិភាគអំពីផលប៉ះពាល់ទៅលើគោលនយោបាយ ពាណិជ្ជកម្ម នៃការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីសហភាពអឺរ៉ុបកិច្ចព្រមព្រៀង ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (TPP) និងការបើកច្រកទីផ្សារ ។

សិក្ខាសាលានេះក៏មានការចូលរួមពីតំណាងមកពី ក្រសួង ស្ថាប័ន អង្គការក្រៅរដ្ឋាភិបាល សមាគម សភាពាណិជ្ជកម្ម និង បណ្តាស្ថាប័នដ៏ទៃទៀត រួមទាំងវិស័យឯកជន។ ព្រមទាំងមានការធ្វើបទបង្ហាញដោយ លោក ស្ទេហ្វាណូ អ៊ីណាម៉ា (Stefano Inama) ជាអ្នកជំនាញការល្បីមកពី UNCTADនិងជាប្រធានទទួលបន្ទុកការងារពាណិជ្ជកម្មរបស់ប្រទេសអភិវឌ្ឍតិចតួច និងអាហ្វ្រិក។

គោលបំណងនៃសិក្ខាសាលានេះ គឺដើម្បីផ្សព្វផ្សាយ និងប្រមូលយោបល់ពីការ វិភាគផលប៉ះពាល់ នៃការផ្លាស់ប្តូរបរិបទពាណិជ្ជកម្មអន្តរជាតិ មកលើសេដ្ឋកិច្ចកម្ពុជា ជាពិសេសឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជា ចំពោះការនាំចេញទំនិញមួយចំនួន ដូចជាសំលៀកបំពាក់ ស្បែកជើង កង់ និងទំនិញសក្តានុពល ដទៃទៀត៕

12744738_1134681533211390_1947555448643788910_n

10400100_1134681503211393_490555328344660644_n

12745453_1134681393211404_2553908904638448579_n

12705652_1134681523211391_2343281365832466930_n

12717479_1134681386544738_1816572785799030361_n

...

ដោយ៖ ក្រសួងពាណិជ្ជកម្ម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print