ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្ដមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់យាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីខួបអនុស្សាវរីយ៍២៥ឆ្នាំនៃអង្គការគ្រួសារថ្មី ១៩៩១_២០១៦ នៅសាលាពិការភ្នែក ពិការគថ្លង់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ អមដំណើរដោយសម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី និងរដ្ឋមន្ត្រីជាច្រើនក្រសួងស្ថាប័នរដ្ឋ សមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន ម្ចាស់ជំនួយក្រៅប្រទេសរួមទាំងលោកអគ្គរាជទូតបារាំងប្រចាំកម្ពុជាមានការ ចូលរួមពីសិស្សពិការភ្នែក គថ្លង់ទាំង៥សាលាក្នុងព្រះរាជាណាចក្រកម្ពុជាជាង១៥០០នាក់ ៕
ដោយ៖ សុខ ខេមរា
...