មានល្បិចបោកថ្មីៗពីជនខិលខូចលើប្រជាពលរដ្ឋដល់ជនបទដាច់ស្រយាល

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈ អំពើទុច្ចរិតរបស់ជនខិលខូច តែងបង្កើតនូវគំនិតបោកបញ្ឆោតកាន់តែ​មានវិធីនិងល្បិចកលប្លែកៗ អស់ពីត្រូវរង្វាន់ពីក្រុមហ៊ុន មានវិធីបោកថ្មីស្រឡាងមួយទៀត គឺ​ជនល្មើសបានប្រើប្រាស់វិធីលក់ទឹកអប់ឲ្យក្រុមហ៊ុន ហើយអ្នកជាវនិងត្រូវរង្វាន់បានទូរស័ព្ទដៃ​ទំនើបទៀតផង។

ហេតុការណ៍បែបនេះបានកើតមានឡើងការពីពេលថ្មីៗនៅក្នុងភូមិជនបទដាច់ស្រយាលមួយ​ ក្នុងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ហើយជនល្មើសក៏ត្រូវបានសមត្ថកិច្ចក្របួចមួយ​ក្រុមមានប្រុសមានស្រី ខណៈពួកគេបានប្រើល្បិចបោកបញ្ឆោត ដោយការលក់ទឹកអប់មាន​រង្វាន់។ ក្នុងនោះគេបង្កើតឲ្យមានត្រូវរង្វាន់សម្រាប់អ្នកជាវទឹកអប់មួយដប គឺត្រូវទទួលបាន ទូរស័ព្ទដ៏ទំនើបចេញថ្មី ប៉ុន្តែទូរស័ព្ទនោះមានតម្លៃខ្ពស់ពួកគេជាអ្នកលក់ទឹកអប់តម្រូវឲ្យអ្នក​ត្រូវរង្វាន់ប្រគល់ប្រាក់ចំនួន ៤០០០បាតជាមុនសិន ដែលមានតម្លៃ១០០ដុល្លារ។

ក្រោយមកពេលប្រគល់រង្វាន់ជាទូរស័ព្ទម្នាក់ៗខកខ្លួនដឹងថា ចាញ់បោកក្រុមជនខិលខូចទាំង​នេះពីព្រោះទូរស័ព្ទនោះជាប្រភេទផលិតនៅស្រុកចិន មានតម្លៃមិនដល់ ៣០ដុល្លារផង។

សកម្មភាព និងទង្វើចេតនាទុច្ចរិតដដែលៗរបស់ជានខិលខូច ចុងក្រោយក៏ត្រូវបានសមត្ថកិច្ច​នគរបាលស្រុកស្វាយចេកធ្វើការឃាត់ខ្លួនក្នុងបទល្មើសជាក់ស្ដែងដើម្បីក៏សាងសំណុំរឿងតាម​និតិវិធីទៅសាលាដំបូង។

គួររំលឹកថា​ ល្បិចបោក តែងលេចចេញជារូបភាពប្លែកៗ ភាគច្រើនជនល្មើសច្បាប់បែបនេះ បានប្រព្រឹតតាមបណ្ដាខេត្ត ទីជនបទដាច់ស្រយាល ដែលជនល្មើសយល់ឃើញថា ប្រជាពល​រដ្ឋខ្លះគាត់មិនបានទទួលព័ត៌មានអ្វីច្បាស់លាស់ពីល្បិចបោកប្រាស់ ទើបពួកគេឆ្លៀតឱកាស។ ដូច្នេះគាប់បីប្រជាពលរដ្ឋជ្រាបជាព័ត៌មាន ជុំវិញទង្វើទុច្ចរិតនេះ​ ពិសេសសមត្ថកិច្ចនិងអាជ្ញាធរ​មូលដ្ឋានត្រូវធ្វើការពន្យល់ឬចែករំលែកព័ត៌មានដ៏អាក្រក់របស់ជនបោកប្រាស់ឲ្យពលរដ្ឋក្នុង​មូលដ្ឋានរបស់ខ្លួនបានដឹងផង៕

12717180_804610796351123_5215450085137917261_n

1011095_804610899684446_2579382601473782034_n

12733472_804610939684442_3192012652290430561_n

12715261_804610999684436_6318162963218541660_n

12742592_804611049684431_2305271251212840765_n

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print