ប្រទេសចិនដាក់ត្រៀមកាំជ្រួចចំនួន៨ និងប្រព័ន្ធរ៉ាដាមួយនៅលើដែនកោះដែលមានជម្លោះនៅសមុទ្រចិនខាងត្បូង ស្របពេលដែលមេដឹកនាំប្រទេសអាស៊ានទាំង១០ស្ថិតក្នុងជំនួបកំពូលជាមួយនឹងប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា នៅ Sunnylands រដ្ឋកាលីហ្វនីញ៉ា។
តៃវ៉ាន់ និងវៀតណាម បានបញ្ជាក់ថាចិនពិតជាបានដាក់តាំងកាំជ្រួចនេះមែន បន្ទាប់ពីរូបភាពពីផ្កាយរណបផ្តិតបាននូវអាវុធរបស់ចិន។