បុរសម្នាក់បានដេកស្លាប់សង្ស័យខ្យល់គរ

ចែករំលែក៖

ភ្នំពេញ៖ មានករណីបុរសដេកស្លាប់ សង្ស័យបណ្តាលមកពីខ្យល់គរ កាលពីវេលាម៉ោង៩ៈ០០នាទីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦ នៅចំនុចផ្លូវបេតុង ក្រុម៤ ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ គេបានឃើញសាកសពបុរសម្នាក់ដេកស្លាប់ ដែលគេស្គាល់ថាសពរងគ្រោះឈ្មោះ អ៊ុត អេត ភេទ ប្រុស អាយុ២៦ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅ ផ្ទះជួល ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។

តាមការបំភ្លឺរបស់ឪពុករបស់ជនរងគ្រោះបានប្រាប់សមត្ថកិច្ចថាៈ ជនរងគ្រោះជាមនុស្សវិកលចរឹកតែងតែដើរមិនចូលផ្ទះនឹងចូលចិត្តផឹកស្រាជាប្រចាំ។ ដូច្នេះនៅថ្ងៃកើតហេតុខណះដែលជនរងគ្រោះដើរមកដល់ចំនុចខាងលើក៏ដេកស្លាប់តែម្តង។

តាមការសន្និដ្ឋានរបស់នគរបាលកោសល្យវិច្ច័យជនរងគ្រោះស្លាប់ដោយសារខ្យល់គរ។ បច្ចុប្បន្នៈសពប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅបូជានៅវត្តច្បារអំពៅ៕

image1037

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print