នាវាកងទ័ពស្វ័យការពារជប៉ុនចំនួន៣គ្រឿង ក្នុងនោះ២គ្រឿងចូលចតកំពង់ផែក្រុងព្រះសីហនុ និងមួយគ្រឿងទៀតចតនៅដែនសមុទ្រខាងមុខកំពង់ផែ សំរាប់ទស្សនកិច្ចនៅកម្ពុជារយៈពេល៤ថ្ងៃ

ចែករំលែក៖

ក្រុងព្រះសីហនុ៖ ដូចការគ្រោងទុក នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦នេះ នាវាកងទ័ពស្វ័យការពារជប៉ុនចំនួន៣គ្រឿង ក្នុងនោះ២គ្រឿងចូលចតកំពង់ផែក្រុងព្រះសីហនុ និងមួយគ្រឿងទៀតចតនៅដែនសមុទ្រខាងមុខកំពង់ផែ សំរាប់ទស្សនកិច្ចនៅកម្ពុជារយៈពេល៤ថ្ងៃចាប់ពីថ្ងៃ១៧កុម្ភៈរហូតដល់ថ្ងៃ២០កុម្ភៈ២០១៦។

បើតាមមន្ត្រីពិធីការកងទព័ជើងទឹកកម្ពុជាថ្លែងថា លោកឧត្តមនាវីទោរស់ វាសនាមេបញ្ជាការរងកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាមបានដឹកនាំនាយនាវី នាយនាវីរងនិងពលនាវីមួយក្រុមទៅទទួលបដិសណ្ឋារកិច្ចមេបញ្ជាការនិងកងទាហានជើងទឹកពីនាវាជប៉ុននៅឯកំពង់ផែក្រុងព្រះសីហនុ ជាមួយនិងការចូលរួមការពារសន្តិសុខសណ្តាប់ធ្នាប់ពីសមត្ថកិច្ចពាក់ពន្ធ័។

មន្ត្រីពិធីការកងទព័ជើងកម្ពុជាដ៍ដែលបញ្ជាក់ថា នាវាកងទព័ស្វយ័ការពារជបុ៉នទាំង៣គ្រឿងនេះទី១ឈ្មោះYAMAYUKIមានកងនាវឹកចំនួន២០២នាក់នាវា ទី២ឈ្មោះHATAKAZEមានកងនាវឹក២៣១នាក់និងនាវាទី៣ឈ្មោះAKEBONO មានកងនាវឹក២០៤នាក់៕

image

image

image

image

image

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print