ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ៥កេីត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០
លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន បានអញ្ជេីញជាអធិបតីក្នុងពិធីប្រកាសតែងតាំងលោក ជៀក ពិសិដ្ឋ ជាអនុប្រធានគណៈកម្មការគ្រប់គ្រងផ្សារទួលទំពូង ដោយមានការចូលរួមពីលោកនាយករដ្ឋបាលខណ្ឌ, លោកប្រធានការិយាល័យសេដ្ឋកិច្ចនិងអភិវឌ្ឍន៍សហគមន៍ខណ្ឌ, លោកប្រធាន-អនុប្រធាន និងសមាជិក-សមាជិកាគណៈកម្មការផ្សារទួលទំពូង។
នៅក្នុងឱកាសនោះ លោកអភិបាលខណ្ឌចំការមន បានមានប្រសាសន៍ផ្ដាំផ្ញេីឱ្យគណៈកម្មការផ្សារ ត្រូវយកចិត្តទុកបន្ថែមទៀតក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដល់បងប្អូនប្រជាពលរដ្ឋដែលអញ្ជេីញចូលក្នុងផ្សារ ដោយត្រូវដាក់អាល់កុល និងវាស់កម្ដៅ ឱ្យបានគ្រប់ច្រកចូលក្នុងផ្សារ និងរៀបចំសណ្ដាប់ធ្នាប់ជុំវិញផ្សារឱ្យបានល្អ។
បន្ទាប់មកលោកអភិបាលខណ្ឌ បានអញ្ជេីញចុះជួបសំណេះសំណាលជាមួយបងប្អូនអាជីវករក្នុងផ្សារ និងបានចែកម៉ាស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាផងដែរ៕ ដោយ ជីណា