នៅថ្ងៃទី២០ខែវិច្ឆិកា រដ្ឋមន្ត្រីការបរទេសអាមេរិក លោកMike Pompeoបានក្លាយជារដ្ឋមន្ត្រីដំបូងគេបង្អស់បំពេញទស្សនកិច្ចទៅកាន់តំបន់ខ្ពង់រាបហ្គោឡែន ដែលជាដែនដីអុីស្រាអែលដណ្តើមគ្រប់គ្រងពីប៉ាឡេស្ទីន។
សកម្មភាពខាងលើធ្វើឲ្យភាគីប៉ាឡេស្ទីនខឹងសម្បាយ៉ាងខ្លាំង ដោយសារតែការបំពេញទស្សនកិច្ចនៅក្នុងដែនដីដែលមានវិវាទ គឺជាការបង្ហាញការគាំទ្ររបស់អាមេរិកទៅលើតំបន់ដែលអុីស្រាអែលគ្រប់គ្រង។
ដំណើរទស្សនកិច្ចរបស់លោកMike Pompeo ទៅកាន់តំបន់ខ្ពស់រាបហ្គោឡែនដែលអុីស្រាអែល គ្រប់គ្រងគឺជាដំណើរទស្សនកិច្ចចុងក្រោយបង្អស់ទៅកាន់មជ្ឈិមបូព៌ារបស់រដ្ឋមន្ត្រីការបរទេសអាមេរិក ដោយសារតែលោកត្រាំបានបរាជ័យក្នុងការបោះឆ្នោតកាលពីថ្ងៃទី៣ខែវិច្ឆិកា ។ តំបន់ខ្ពងរាបដែលលោកMike Pompeoធ្វើទស្សនកិច្ច មិនទទួលបានការគាំទ្រពីសហគមន៍អន្តរជាតិនោះឡើយ ដោយដែនដីហ្គោឡែនជារបស់ប៉ាឡេស្ទីន។
ក្នុងដំណើរទស្សនកិច្ចទៅកាន់តំបន់ខ្ពងរាបហ្គោឡែន មាននាយករដ្ឋមន្ត្រីអុីស្រាអែល លោកណេតាន់យ៉ាហ៊ូ ទៅជាមួយ លោកMike Pompeoផងដែរ ។ នៅទីនោះ រដ្ឋមន្ត្រីការបរទេសអាមេរិកបានបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោនតែងតែនៅក្បែរអុីស្រាអែលគ្រប់ពេលវេលា៕