ឃាត់រថយន្តធន់ធ្ងន់ជាង៣០គ្រឿងដែលបង្កអោយស្ទះចរាចនៅច្បារអំពៅ

ចែករំលែក៖

ភ្នំពេញ៖ បន្ទាប់ពីមហាជនរិះគន់ អាជ្ញាធរ រឿងស្ទះចរាចររាប់ ម៉ោងដែលបង្ក ឡើងដោយ រថយន្តដឹកជញ្ជូនធន់ធ្ងន់ ជាច្រើនគ្រឿងល្មើសនិងការណែនាំរបស់សាលារាជធានីនិងសាលាខណ្ឌ នៅព្រឹក ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦ នេះ គណៈបញ្ជាការឯកភាព ខណ្ឌច្បារអំពៅដឹកនាំដោយលោករស់ សុភ័ក្រ អភិបាលរង ខណ្ឌ បានចុះចាប់រថយន្តដឹក ដី ដឹកខ្សាច់ រថយន្តលាយ ស៊ីម៉ង់ និងរថយន្តដឹកទំនិញ ធន់ធ្ងន់ ចំនួន៣២គ្រឿង ដោយរក្សាទុបណ្តោះអាសន្នរយៈពេល៥ម៉ោង ទើបអោយ ត្រឡប់ទៅវិញតែ តម្រូវអោយ ម្ចាស់រថយន្ត ធ្វើកិច្ចសន្យា បញ្ឈប់សកម្មភាពបើកឆ្លងកាត់តំបន់ការដ្ឋានស្ថាបនាផ្លូវជាតិលេខ១ តែពុំមានផាកពិន័យ នោះទេ ពោលគឺគ្រាន់តែព្រ មានប៉ុណ្ណោះ ។

បន្ទាប់ពីគណៈបញ្ជាការឯក ភាពខណ្ឌមានចំណាត់ការតឹងរ៉ឹងទៅលើរថយន្តធន់ធ្ងន់រួចមកក៍បុគ្គលមួយចំនួនទូរស័ព្ឌឆ្វេចឆ្វាចដើម្បីអន្តរាគមន៍សុំយករថយន្តដែលបើកបរល្មើសនិងការណែនាំត្រឡប់ទៅវិញ ។ ដែលទង្វើបែបនេះបានធ្វើអោយសមត្ថកិច្ចរិះគន់ទៅលើអ្នកទូរស័ព្ទអន្តរាគមន៍ ទាំងបំពាន់ ច្បាប់ ។

លោករស់ សុភ័ក្រ អភិបាលរងខណ្ឌដែលដឹកនាំកម្លាំចុះចាប់រថយន្តដឹកជញ្ជូនធន់ធ្ងន់បើកឆ្លងកាត់តំបន់ហាមឃាត់បានអោយដឹងថា បន្ទាប់ពីមានការរិះគន់រឿងរថយន្តធំៗបើកឆ្លងកាត់តំបន់ហាមឃាត់បង្កអោយស្ទះចរាចររួចមក លោកអភិបាលខណ្ឌច្បារ អំពៅបានណែនាំលោកអោយដឹកនាំកម្លាំងចម្រុះចុះមកចាប់រថយន្តធន់ធ្ងន់ដើម្បីអប់រំណែនាំធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពបើកឆ្លងកាត់តំបន់ហាមឃាត់ និងកំណត់អោយគោរព តាមម៉ោងពេលដែលត្រូវបើកឆ្លងកាត់ ។ វិធានការរដ្ឋបាល នេះមិនមែនទើបតែធ្វើនោះទេ គឺអនុវត្តជាច្រើនដងមកហើយ មានអ្នកបើកបររថយន្តខ្លះអនុវត្តបានទៅតាមម៉ោងពេលកំណត់អោយឆ្លងកាត់តំបន់ការដ្ឋាន ដោយឡែកមានរថយន្ត ខ្លះទៀតមិនអនុវត្តតាមការណែនាំនោះឡើយដោយបើកបរឆ្លងកាត់តំបន់ហាមឃាត់ បង្កអោយស្ទះចរាចរ រំខាន ដល់ ក្រុមការងារកំពុងស្ថាបនា ផ្លូវជាតិលេខ១ ។ ផ្តើចេញពី ការមិនគោរពសារាចរណែនាំនេះហើយ ទើបគណៈបញ្ជការ ឯកភាពខណ្ឌបើកយុទ្ធការសាជាថ្មីទៅរថយន្តធំៗ ដែល្មើស និងការណែនាំ ហើយវិធានការ នេះនិងធ្វើរហូតដើម្បីទប់ស្កាត់កុំអោយរថយន្តធន់ធ្ងន់បើកឆ្លងកាត់តំបន់ការដ្ឋាន ។

លោកអភិបាលរងបាន បន្តថា អាជ្ញាមិនចង់ចាប់ រថយន្តដឹកជញ្ជូនធន់ធ្ងន់នោះទេ ព្រោះធ្វើអោយប៉ះពាល់ ដល់ មុខរបរអាជីវកម្មនិងខាត ពេលវេលា តែអ្នកបើកបរ រថយន្តនិងម្ចាស់ក្រុមហ៊ុនលាយ បេតុងទាំងនោះជាអ្នកបង្ខំ អោយអាជ្ញាធរត្រូវតែអនុវត្តច្បាប់ ដោយសារមិនអនុវត្ត តាមការណែ ។ តំបន់ការដ្ឋាន ផ្លូវជាតិលេខ១ នេះមិនមែន ហាម ដាច់ខាតមិនអោយរថ យន្តដឹកទំនិញបើកឆ្លងកាត់នោះឡើយ គឺអោយឆ្លងកាត់ តែត្រូវអនុវត្តទៅតាមម៉ោងកំណត់ ដូចជារថយន្តដឹកទំនិញ ប្រភេទCអោយឆ្លងកាត់ចន្លោះ ពីម៉ោង ៩,៣០នាទីព្រឹកទៅ ដល់ ម៉ោង១២,៣០នាទីថ្ងៃ ត្រង់ ចំពោះរថយន្តប្រភេទD ហាមមិនអោយបើកឆ្លងកាត់ដាច់ខាតនៅពេលថ្ងៃ តែពេលយប់បើកឆ្លងកាត់ជាធម្មតា ។

លោកអភិបារងខណ្ឌបាន បន្តទៀតថា ពេលចុះចាប់ ម្តងៗ មានអ្នកទូរស័ព្ឌអន្តរា គមន៍ឆ្វេចឆ្វាច ធ្វើអោយក្រុម ការងារឈឺក្បាល សូមអោយ អ្នកអន្តរាគមន៍ទាំងនោះយល់ ពីច្បាប់ផង អ្នកដែលទទួល រងនូវសម្ពាធពីថ្នាក់លើ និង មហាជនរិះគន់នោះគឺអាជ្ញាធរខណ្ឌ ពេលស្ទះចរាចរម្តងៗ សមត្ថកិច្ចដែលឈរជើងនៅតាមគោលដៅចេញមកធ្វើចរាចរឡើងបែកញើសដាបខ្នង ដាច់បាយដាច់ទឹក ពេលខ្លះស្តី បន្ទោសអោយទៀត ។ ដូច្នេះ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការធ្វើចរាចរឆ្លងកាត់តំបន់ហាមឃាត់ និងមិនអោយ រំខានដល់ការដ្ឋានស្ថាបនាផ្លូវជាតិលេខ១ សូមម្ចាស់ក្រុម ហ៊ុនលាយបេតុង ក្រុមហ៊ុន ដឹកជញ្ជូន និងអ្នកបើកបររថ យន្តដឹកទំនិញលើផ្លូវជាតិលេខ១ ត្រូវអនុវត្តតាមការណែនាំ របស់សាលារាជធានីភ្នំពេញនិងសាលាខណ្ឌច្បារអំពៅ ទើបញ្ជៀសបានពីការកកស្ទះចរាចរតំបន់ការដ្ឋានស្ថាបនាផ្លូវជាតិលេខ១នេះ ។

សូមបញ្ជាក់ក្នុងការចាប់ រថ យន្តធន់ធ្ងន់ចំនួន៣២គ្រឿងនេះដែរ លោកអភិបានរង ខណ្ឌបានធ្វើការណែនាំផ្ទាល់ដល់ម្ចាស់រថយន្តដឹកទំនិញ និងតម្រូវអោយធ្វើកិច្ចសន្យា តែមិនមានការផាកពិន័យនោះទេ ៕

image

image

image

image

image

image

image

image

image

...

ដោយ៖ សណ្តោស

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print