បញ្ជូនជនសង្ស័យ២នាក់ទៅតុលាការករណីរក្សាទុកសារធាតុញៀនខុសច្បាប់

ចែករំលែក៖

ខេត្ត​កោះកុង​ ៖​ កម្លាំង​ជំនាញ​ប្រឆាំង​គ្រឿងញៀន​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ខេមរភូមិន្ទ​ ខេត្តកោះកុង បានសហបានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដងទង់ បង្ក្រាប​បាន​ករណី​រក្សា​ទុក​ និង​ប្រើប្រាស់​សារធាតុ​ញៀន​ខុសច្បាប់​១​ករណី​ នៅ​ចំណុច​ភូមិ​២​ សង្កាត់​ដងទង់​ ក្រុង​ខេមរភូមិន្ទ​ និងបានបញ្ជូនជនសង្ស័យទៅតុលាការរួចហើយកាលពីថ្ងៃទី២០ ខែ វិច្ឆិកា នេះ។
ការបង្រ្កាបនេះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់នាក់ នាវេលា​ម៉ោង​២៣​និង​៤៥​នាទី​ ថ្ងៃ​ទី​១៨​ ខែវិច្ឆិកា​ ឆ្នាំ​២០២០​ និងបានដកហូត​វត្ថុ​តាង​រួម​មាន​ ៖​ ម្សៅក្រាមសថ្លា៤កញ្ចប់ អំពូលភ្លើង៤ ។​
សមត្ថកិច្ចបង្រ្កាបបានឲ្យដឹងថា​ជនសង្ស័យ​មានឈ្មោះ​ ធី​ រី​ ភេទ​ប្រុស​ អាយុ​ ៣២​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​កម្មករ​ មាន​ទីលំនៅ​ ស្ថិត​ក្នុង​ឃុំ​ប៉ាក់​ខ្ល​ង​ ស្រុក​មណ្ឌល​សីមា​ និង​ឈ្មោះ​ សុខ​ វ៉ា​ ភេទ​ប្រុស​ អាយុ​៣១​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​មិន​ពិត​ ប្រាកដ​ ទីលំនៅ​មិន​ពិតប្រាកដ​ ។​
​បច្ចុប្បន្ន​ កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ខេមរភូមិន្ទ​បានបំពេញ​សំណុំរឿង​បញ្ជូនទៅសាលាដំបូងខេត្តកោះកុងតាមនីតិវិធីរួចហើយ ៕
ដោយ÷ ប្រាថ្នា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print