ស្រវឹងស្រាជោកជាំបើកម៉ូតូ បុករថយន្តពីក្រោយស្លាប់ម្នាក់នៅស្រុកអូរជ្រៅ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ÷បុរសម្នាក់សង្ស័យស្រវឹងស្រាជោកជាំបានបើកម៉ូតូទៅបុករថយន្តពីក្រោយ បណ្ដាលឲ្យស្លាប់កាលពីវេលាម៉ោង១០និង៤៥នាទីយប់ថ្ងៃទី២០ខែវិច្ឆិកា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិសូរិយាថ្មីឃុំកូបស្រុកអូរជ្រៅ ។
មន្រ្តីនគរបាលស្រុកអូរជ្រៅបានប្រាប់ថា អ្នកបើកបរម៉ូតូឈ្មោះខុន រតន: ភេទប្រុសអាយុ២២ឆ្នាំរស់នៅភូមិអូរអំបិលសង្កាត់អូរអំបិលក្រុងសិរីសោភ័ណ បើកម៉ូតូម៉ាកហុងដា ហ្ស៊ូម័រ ពណ៌ស លាយលឿង គ្មានស្លាកលេខ ។
មន្រ្តីនគរបាលដដែលបានបញ្ជាក់ប្រាប់ទៀតថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានបើកបរម៉ូតូក្នុងទិសដៅពីកើតទៅលិច ក្នុងស្ថានភាពស្រវឹងដោយបើកមានល្បឿនលឿន មិនពាក់មួកសុវត្ថិភាព ហើយបានបុករថយន្តធុនធំក្នុងទិសដៅស្របគ្នាពីក្រោយ បណ្តាលឲ្យដួលបោកក្បាលស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម។ ចំណែកអ្នកបើកបររថយន្ត បានបើកគេចខ្លួនបាត់ ។
បន្ទាប់មកសពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាន បន្ទាប់ពីនគរបាលជំនាញធ្វើការត្រួតពិនិត្យរួច ៕
ដោយ÷ វណ្ណា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print