គ្រួសារជនជាតិចារ៉ាយ នឹងគ្រួសារជនជាតិខ្មែរក្រីក្រចំនួនពីរគ្រួសារបានទទួលអំណោយពីសប្បុរសជនក្នុងសង្កាត់បឹងកន្សែង ក្រុងបានលុង

ចែករំលែក៖

ខេត្តរតនគិរី៖ គ្រួសារជនជាតិដើមភាគតិចចារ៉ាយបានសំរាលកូនប្រុសភ្លោះចំនួនពីរនាក់ដោយការវះកាត់នៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី ហើយទារកទាំង២នោះបំបៅទឹកដោះម្តាយអស់រយៈពេល៩ថ្ងៃ ខណៈនោះផងដែរម្តាយក៏គ្មានទឹកដោះឲ្យកូនបៅបន្ត ដោយសារភាពក្រីក្រពេក ម្តាយកូនប្រុសទាំង២នោះមានឈ្មោះសេវ ចាប អាយុ៣៣ឆ្នាំ ជនជាតិចារ៉ាយ និងប្តី ឈ្មោះសល់ យឺនជនជាតិចារ៉ាយ រស់នៅភូមិដាល ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី បានមកសំរាលកូននៅមន្ទីរពេទ្យបង្អែកខេត្ត។

បើតាមការឲ្យដឹងពីលោកស្រី លី សុគន្ធរតនៈ ស្មៀនសង្កាត់បឹងកន្សែងឲ្យដឹងថា ក្រុមគ្រួសារទារកទាំង២នោះមានភាពក្រីក្រខ្លាំងពេក អ្នកស្រីក៏បានគៀងគររកអំណោយឧបត្ថមកាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៦បានចំនួន៨ម៉ឺនរៀល ទឹកសុទ្ធមួយកេះធំ ម្សៅទឹកដោះគោ២កំប៉ុងធំ និងដបដោះគោ៤ លុះមកដល់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៦ ក៏បានផ្តល់នូវថវិការមួយចំនួនទៀតជូនដល់ក្រុមគ្រួសារជនជាតិដើមភាគតិចចារ៉ាយដែលបានសំរាលកូនភ្លោះដោយវះកាត់ទាំង២នោះ រួមមានថវិការចំនួន២៩ម៉ឺនរៀល សារុងចំនួន២ ទឹកដោះគោឆៅចំនួន២ឡូ ស្រោមដៃទារក១០គូរ ស្រោមជើងទារក១០គូ ភួយចំនួន២ ដបទឹកដោះគោចំនួន៤ ខោអាវទារកចំនួន១០កំប្លេរ ទឹកត្រីចំនួន១យូរ ប៊ីចេងចំនួន១គីឡូក្រាម និងអំបិលចំនួន២គីឡូបន្ថែមទៀត។

ដោយឡែកកាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៦ កន្លងទៅថ្មីៗនេះមានក្រុមគ្រួសារមួយដែលមានស្វាមីឈ្មោះភា ប្រពន្ធឈ្មោះស្រីខួច រស់នៅភូមិតឺន ឃុំតឺន ស្រុកកូនមុំ បានជិះតាក់ស៊ីមកសំរាលកូននៅមន្ទីរពេទ្យបង្អែកខេត្តលុះមកដល់ចំណុះមុខផ្ទះឯកឧត្តមលី វិន្ទ ស្ថិតនៅភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ក៏សំរាលបានកូនស្រីមួយនៅមុខផ្ទះគាត់តែម្តង ហើយក៏គ្មានគ្រោះថ្នាក់អ្វីដល់អាយុជីវិតម្តាយនិងកូនឡើយ។ ឃើញសកម្មភាពដូច្នេះឯកឧត្តមលី វិន្ទ ក៏បានឧបត្ថមថវិការផ្ទាល់ខ្លួនចំនួន៥០ដុល្លា លោកស្រីប៊ុន ស្រីណាក់ (ម្ចាស់ស្ថានីយ៍ប្រេងស៊ុន រតនៈ) ចំនួន១០ដុល្លា និងលោកស្រី លីសុគន្ធរតនៈ ស្មៀនសង្កាត់បឹងកន្សែងក៏បានឧបត្ថម១០ដុល្លាផងដែរ។ នេះជាសំណាងរបស់ក្រុមគ្រួសារនេះមែនប្រហែលកូននេះចង់នៅផ្ទះឯកឧត្តមលី វិន្ទ ហើយមើលទៅ ៕

image

image

image

image

image

image

...

ដោយ៖ វុទ្ធឦសាន្ត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print