មានករណីផ្ទុះគ្រាប់បែកជាច្រើនលើកកើតឡើងនៅក្នុងប្រទេសអាហ្វហ្គានីស្ថានបណ្តាលឲ្យមានមនុស្ស៨នាក់ស្លាប់ និងជាង៣០នាក់រងរបួស។ មកទល់ពេលនេះមិនទាន់មានក្រុមណាមួយចេញមុខទទួលស្គាល់នៅឡើយទេ។ ប៉ុន្តែមានការសង្ស័យថា ក្រុមតាលីបង់ជាអ្នកវាយប្រហារបំផ្ទុះគ្រាប់បែកនេះ។
មន្ត្រីអាហ្វហ្គានីស្ថាន នៅថ្ងៃទី២១ខែវិច្ឆិកា បានប្រកាសឲ្យដឹងថា មានមនុស្ស៨នាក់ស្លាប់ និង៣០ នាក់រងរបួសក្នុងករណីផ្ទុះគ្រាប់បែកពីរលើកផ្សេងគ្នា និងការវាយប្រហារដោយរ៉ុក្កែតនៅទីក្រុងកាប៊ុល ប្រទេសហ្វហ្គានីស្ថាន។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ អាហ្វហ្គានីស្ថាន លោកTariq Arian បានឲ្យដឹងថា មានគ្រាប់រ៉ុក្កែត១៤គ្រាប់ បានបាញ់ចេញពីរថយន្តពីរគ្រឿងនៅទីតាំងពីរកន្លែងផ្សេងគ្នា។ កម្លាំងសន្តិសុខក៏បានរកឃើញគោលដៅមួយកន្លែង ហើយក៏បានវាយកម្ទេចតែម្តង។
លោកMohammad Usman សាក្ស៊ីនៅកន្លែងកើតហេតុបានឲ្យដឹងថា មានគ្រាប់បែកពីរគ្រាប់ បង្កៃក្បែរផ្លូវចូលផ្ទះចំពេលមានមនុស្សច្រើន។ បន្ទាប់មកក៏មានរ៉ុក្កែតជាច្រើនគ្រាប់វាយប្រហារនៅទីក្រុងផងដែរ។ ការវាយប្រហារបណ្តាលឲ្យពលរដ្ឋភ័យស្លន់ស្លោរត់រកកន្លែងលាក់ខ្លួន៕
ដោយ៖ធីរីណា
រូបភាព៖ TTXVN