ផ្ទុះគ្រាប់បែកជាបន្តបន្ទាប់ នៅអាហ្វហ្គានីស្ថាន ស្លាប់ និងរបួសជិត៤០នាក់

ចែករំលែក៖

មានករណីផ្ទុះគ្រាប់បែកជាច្រើនលើកកើតឡើងនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន​បណ្តាលឲ្យមានមនុស្ស​៨នាក់ស្លាប់ និងជាង​៣០នាក់រងរបួស។​ មកទល់ពេលនេះមិនទាន់មានក្រុមណាមួយ​ចេញមុខទទួលស្គាល់នៅឡើយទេ។ ប៉ុន្តែមានការសង្ស័យថា ក្រុមតាលីបង់ជាអ្នកវាយប្រហារបំផ្ទុះគ្រាប់បែកនេះ។
មន្ត្រីអាហ្វហ្គានីស្ថាន​ នៅថ្ងៃទី​២១ខែវិច្ឆិកា បានប្រកាសឲ្យដឹងថា មានមនុស្ស​៨នាក់ស្លាប់ និង​៣០ នាក់រងរបួសក្នុងករណីផ្ទុះគ្រាប់បែកពីរលើកផ្សេងគ្នា និង​ការវាយប្រហារដោយរ៉ុក្កែត​នៅទីក្រុងកាប៊ុល ប្រទេសហ្វហ្គានីស្ថាន​។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ អាហ្វហ្គានីស្ថាន​​ លោកTariq Arian បានឲ្យដឹងថា មាន​គ្រាប់រ៉ុក្កែត​១៤គ្រាប់ បានបាញ់ចេញពី​រថយន្តពីរគ្រឿង​នៅទីតាំងពីរកន្លែងផ្សេង​គ្នា​។ ​កម្លាំងសន្តិសុខក៏បានរកឃើញគោលដៅមួយកន្លែង ហើយក៏បានវាយកម្ទេច​តែម្តង។
លោកMohammad Usman សាក្ស៊ីនៅកន្លែងកើតហេតុបានឲ្យដឹងថា​ មានគ្រាប់បែកពីរគ្រាប់ បង្កៃក្បែរផ្លូវចូលផ្ទះចំពេលមានមនុស្សច្រើន។ បន្ទាប់មកក៏មានរ៉ុក្កែតជាច្រើនគ្រាប់វាយប្រហារនៅទីក្រុងផងដែរ​។ ការវាយប្រហារបណ្តាលឲ្យ​ពលរដ្ឋ​ភ័យស្លន់ស្លោរត់រកកន្លែងលាក់ខ្លួន​៕

ដោយ៖ធីរីណា

...

រូបភាព៖ TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print