លោកបៃឌិន ជ្រើស​រើស អតីតមន្ត្រីនៅសេតវិមានដែលលោកត្រាំ​ ដកតំណែក មកចូលរួមរដ្ឋាភិបាលថ្មី

ចែករំលែក៖

ប្រធានាធិបតីទើបតែជាប់ឆ្នោតថ្មី​លោកបៃឌិន បានសម្រេច ជ្រើសរើស អតីតមន្ត្រីដែលត្រូវលោកត្រាំ ដកតំណែង ឬ បង្ខំចិត្តលាលែងចេញពីតំណែក​វិលត្រឡប់មកធ្វើការវិញ ក្នុងរដ្ឋាភិបាលថ្មី​។
តាមសារព័ត៌មាន the Hill បានផ្សាយថា លោកបៃឌិន​បានសរសើរដល់អតីតមន្ត្រី​ដែលបានលះបង់ជួយដល់ប្រទេសជាតិ​កាន់តែ​ កាន់តែរីកចម្រើនតម្លាភាព សាមគ្គីភាព…។
លោកបៃឌិន​បានលើកឡើងថា​«ការលះបង់របស់ពួកគាត់សម្រាប់ប្រទេសជាតិ​គឺធំធេងណាស់​ ដោយត្រូវប្រឈមមុខ​នឹងបញ្ហាជាច្រើន​ ដើម្បីតែផលប្រយោជន៍​របស់ប្រទេសជាតិ»។
នៅក្នុងរដ្ឋាភិបាលថ្មី នឹងជ្រើសរើសយក​ បុគ្គលិកចាស់ៗដែលមានបទពិសោធន៍ប្រមាណ​៤ពាន់នាក់​​ចូលរួម​ក្នុងរដ្ឋាភិបាល ក្នុងនោះមានមន្ត្រីធ្លាប់បម្រើការ កាលពី ៤ឆ្នាំមុខ ក្នុងរដ្ឋាភិបាលរបស់អតីតប្រធានាធិបតីអូបាម៉ា​។
នៅសប្តាហ៍ក្រោយ​​លោក​បៃឌិន​​ នឹងប្រកាស់បញ្ជីឈ្មោះ មន្ត្រីនិងបុគ្គលិក សម្រាប់រដ្ឋាភិបាលថ្មី ។ មកទល់ពេលនេះ លោកដូណាល់ ត្រាំ នៅមិនទាន់ប្រកាសទទួលស្គាល់ លទ្ធផលបោះឆ្នោតនៅឡើយទេ ។ មិនតែប៉ុណ្ណោះក៏បានព្យាយាម កែប្រែលទ្ធផលបោះឆ្នោត​តាមរយៈការប្តឹងផ្តាល់។ ការប្តឹងរបស់លោកត្រាំ ក៏បានបរាជ័យជាបន្តបន្ទាប់​ ដោយរដ្ឋជាច្រើន ច្រានចោលពាក្យបណ្តឹងរបស់ក្រុមការងារលោកត្រាំ​៕ ដោយ៖ធីរីណា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print