ក្រុមសមាគមអ្នករត់ម៉ូតូឌុបក្នុងខេត្តប៉ៃលិនចំនួន១៨៦នាក់បានមកទទួលស្បៀងអាហារនៅបរិវេណសាលាខេត្ត

ចែករំលែក៖

ខេត្តប៉ៃលិន៖ នៅព្រឹកថ្ងៃសៅរ៍៦កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនិឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០  លោកផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន និងក្រុមការងារបាននាំយកអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចែកជូនដល់បងប្អូនក្រុមសមាគមអ្នករត់ម៉ូតូឌុបដែលមានជីវភាពខ្វះខាតរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងនិងជំងឺកូវីដ-១៩ចំនួន១៨៦នាក់ក្នុងខេត្តប៉ៃលិននៅក្នុងបរិវេណមុខសាលាខេត្តប៉ៃលិន។       

លោកអភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍ថា អំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលយកមកចែកជូនដល់ក្រុមសមាគមអ្នករត់ម៉ូតូឌុបគឺម្នាក់ៗទទួលបានអង្ករចំនួន២៥គីឡូក្រាម, ត្រីខ១យួរ, កន្ទេល១, មុង១, ភួយ ១។

លោកអភិបាលខេត្តបានមានប្រសាសន៍បន្តថា ចំពោះបងប្អូនសមាគមអ្នករត់ម៉ូតូឌុបយើងដែលមានបណ្ណក្រីក្រដែលមន្ទីរពេទ្យពិនិត្យសុខភាពមិនយកលុុយពេលសម្រាកព្យាបាលជំងឺនោះ បើមានហើយមិនធ្វើឲ្យទៀតទេ។ រីឯអ្នកដែលមិនទាន់មាន ចាំក្រុមការងារជំនាញមន្ទីរសុខាភិបាលនិងក្រុមការងាររបស់សាលាខេត្តស្រង់ឈ្មោះសិន តែសម្រាប់តែអ្នករត់ម៉ូតូទេ។ 

សូមបងប្អូនក្រុមសមាគមអ្នករត់ម៉ូតូឌុបកុំភ្លេច ត្រូវចេះថែរក្សាអនាម័យ លាងដៃនឹងសាប៊ូ-បាញ់អាល់កុលសម្អាតដៃ  មុនធ្វើដំណើរត្រូវពាក់ម៉ាស់ ត្រូវការពារបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ទាំងអស់គ្នា៕

             

...

ដោយ៖ស សារ៉េត

ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print