ខ្សែប្រយុទ្ធ Jovic របស់ក្រុម Real Madrid ធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩

ចែករំលែក៖

ខ្សែប្រយុទ្ធ Luka Jovic បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ បន្ទាប់ពីបំពេញកាតព្វកិច្ចប្រកួតលក្ខណៈអន្តរជាតិ ហើយរូបគេមិនស្ថិតក្នុងការបោះបង់ចោលរបស់លោក Zinedine Zidane ចំពោះប្រកួត  របស់ Real Madrid ប៉ះ Villarreal កាលពីថ្ងៃសៅរ៍នេះទេ។

Eden Hazard, Casemiro និង Eder Militao ក៏បានឆ្លងកូវីដ១៩ក្នុងប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ប៉ុន្តែពួកគេបានធ្វើតេស្តអវិជ្ជមាន ហើយបានចូលលេងសម្រាប់ការប្រកួតនៅឯ Estadio de la Ceramica 

បច្ចុប្បន្ន Luka Jovic ត្រូវនៅដាច់ដោយឡែកពីគេ មិនអាចហ្វឹកហាត់ជាមួយមិត្តរួមក្រុមដែលនៅសល់រហូតដល់គាត់ធ្វើតេស្តអវិជ្ជមានម្តងទៀត។ ខ្សែប្រយុទ្ធរបស់ក្លិប Real Madrid រូបនេះហាក់ដូចជាកំពុងតែរកឃើញទម្រង់លេងល្អរបស់ខ្លួនឡើងវិញក្នុងការប្រកួតអន្តរជាតិ ខណៈដែលរូបគេបានរកគ្រាប់បាល់បញ្ចូលទីចំនួន៣គ្រាប់សម្រាប់ក្រុមជម្រើសជាតិស៊ែប៊ីក្នុងពានរង្វាន់ UEFA Nations League

ដំបូង Jovic បានធ្វើតេស្តអវិជ្ជមានប៉ុន្តែបន្ទាប់ពីមិត្តរួមក្រុមរបស់គាត់នាក់គឺ Sergej Milinkovic-SavicDerko Lazovic និង DordeNikolic ក៏ដូចជាសមាជិកក្រុមស៊ែប៊ីបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩នេះដែរ Real Madrid រង់ចាំលទ្ធផលចុងក្រោយចេញមក។

ទន្ទឹមនឹងនេះដែរខ្សែប្រយុទ្ធ Karim Benzema បានហ្វឹកហាត់ជាលក្ខណៈបុគ្គលនៅក្នុងវគ្គចុងក្រោយមុនពេលប៉ះក្រុម Villarreal ហើយនេះមានន័យថា Mariano Diaz គឺជាខ្សែប្រយុទ្ធតែមួយគត់ដែលអាចជំនួសខ្សែប្រយុទ្ធសញ្ជាតិបារាំងខាងលើបាន ៕ដោយ៖ភារៈ

...

  

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print